រស់នៅកណ្ដាលក្រុងនិងជាយក្រុងមួយណាចំណេញជាង ខណៈនេះជាផលវិជ្ជមាននៃទីតាំងទាំង២
Bunthoeun KoemMARCH 6 2023430 views

ពិតណាស់មនុស្ស​ភាគច្រើន​ពេញចិត្ត និង​បាន​ជ្រើស​យក​ការរស់នៅ​ក្នុង​គម្រោង​បុរី ដូចជា ផ្ទះល្វែង វីឡា​កូនកាត់ ឬ​ផ្ទះ​អាជីវកម្ម​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ នៅពេល​បច្ចុប្បន្ន ខុន​ដូ ដែលជា​បរិបទ​ថ្មី​មួយទៀត កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង ពី​អ្នកទិញ​ក្នុងស្រុក ពិសេស​មនុស្ស​វ័យក្មេង​។​

​តាមពិតទៅ ប្រភេទ​លំនៅឋាន​ទាំងពីរ​នេះ មាន​លក្ខណៈពិសេស និង​ផ្តល់នូវ​លក្ខណៈ​ងាយស្រួល​ក្នុងការ​រស់នៅ​ដូចគ្នា​។ ប៉ុន្តែ​វា​ក៏មាន​លក្ខណៈ​ដាច់ដោយឡែក​ពីគ្នា ត្រង់ចំណុច​មួយចំនួន​​ដូចជា​៖​ទីតាំង កម្មសិទ្ធិ​កាន់កាប់ តម្លៃ សេវាកម្ម ការចំណាយ​បន្ថែម​ផ្សេងៗ ជាដើម​។ ទាំងនេះ​ជា​អ្វី ដែល​អ្នកទិញ​ខ្លួនឯង​ត្រូវតែ​ដឹង មុននឹង​ទិញ​លំនៅដ្ឋាន​ណាមួយ​។ 

យោងតាមការដកស្រង់ចេញពីគេហទំព័រ​  Orchard បានបង្ហាញពីផលវិជ្ជមាននិងអវិជ្ជដែលោកអ្នកគួរដឹង ចំពោះទីតាំងទាំង២ នេះរួមមាន៖

គុណសម្បត្តិរស់នៅក្នុងក្រុង

១.ឱកាសការងារ

នៅក្នុងក្រុងមានឱកាសច្រើន ផ្ដល់ភាពងាយស្រួល​ អ្នកអាចជ្រើសរើសការងារត្រូវនឹងជំនាញរបស់ខ្លួន ហើយនៅជិតៗខ្លួនថែមទៀត។

២.សកម្មភាពជំនួញ

នៅក្នុងក្រុង ជាកន្លែងបណ្ដុំទៅដោយអគារ អាជីវកម្ម ពាណិជ្ជកម្ម ជំនួញគ្រប់ប្រភេទ ដែលអ្នកសុទ្ធតែអាចទាញផលប្រយោជន៍ពីវាបាន។

រស់នៅក្នុងក្រុង ប្រកបដោយភាពស៊ីវិល័យ ជាពិសេសហ៊ុំព័ទ្ធទៅដោយសាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋានល្បីៗ ផ្សារទំនើប និង ផ្ដល់ភាពងាយស្រួលដល់អ្នកថែមទៀតផង ជាពិសេសគឺ ភ្លើងពណ៌ក្នុងក្រុងនាពេលរាត្រីនេះឯង។

ដោយឡែកទោះជា ការរស់នៅទីក្រុងមានភាពស៊ីវិល័យ និងងាយស្រួលក៏ពិតមែន ប៉ុន្តែសំឡេងរំខានចរាចរណ៍មានស្ទើរពេញ ២៤ម៉ោង។ ការស្នាក់នៅ ម្ហូបអាហារ ត្រូវចំណាយខ្ពស់ ក្រៅពីនេះ តម្លៃនៃ អចលនទ្រព្យក្នុងក្រុង ក៏មានតម្លៃថ្លៃកប់ពពក។

330303389 3353445658304773 6351634391171870917 N

គុណសម្បត្តិនៃការរស់នៅជាយក្រុងវិញ

យើងឃើញថា វាមានភាពស្ងប់ស្ងាត់ច្រើន ដោយកាត់បន្ថយភាពតានតឹង និងស្ត្រេសដោយសារតែសំឡេងឡានម៉ូតូ។ អ្នកអាចទិញផ្ទះ មានទីធ្លាធំទូលាយ មានពេលវេលាឯកជនជាមួយគ្រួសារ រីឯការចាយវាយហ្នឹងក៏មិនសូវច្រើន។

ផ្ទុយទៅវិញ ការរស់នៅជាយក្រុងដ្បិតថាគុណសម្បត្តិច្រើន ប៉ុន្តែអ្នកប្រឈមមុខនឹងការធ្វើដំណើរច្រើនម៉ោង ទៅធ្វើការ ភាពកក់ស្ទះ មុនចូលដល់ក្នុងក្រុង។ បើនិយាយពីឱកាសការងារ បើអ្នកមិនចង់ធ្វើនៅក្នុងក្រុងទេ វាហាក់មានតិចមែន ឬនិយាយបានថា មានដែរ តែមានការប្រកួតប្រជែងច្រើន។

បើសួរថា តើគួររើសយកមួយណា មានតែអ្នកទាំងអស់គ្នាទេដែលដឹងច្បាស់ជាងគេ ថាស្រឡាញ់ ចូលចិត្តនឹងការរស់នៅបែបណា ព្រោះទោះបីជាចម្លើយផ្ដល់ជូនថា ការរស់នៅក្នុងក្រុងប្រសើរជាងនៅជាយក្រុង តែមិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តការរស់នៅក្នុងក្រុងដូចៗគ្នានោះឡើយ។ សង្ឃឹមថា ការរៀបរាប់់ខាងលើ អាចជាចំណែកនៃចំណេះដឹងមួយ ជំនួយដល់ការសម្រេចរបស់លោកអ្នក៕​

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia