ចូលចិត្តដើរលេងតាមផ្សារទំនើប មករៀនពីក្បួនរកស៊ីពិសេសៗ១១ របស់មេផ្សារទំនើបល្បីឈ្មោះនៅខ្មែរ
ឡុង វឌ្ឍនៈMARCH 14 2023436 views

បើនិយាយអំពីផ្សារទំនើបល្បីៗនៅខ្មែរ គេប្រាកដជានឹកឃើញតួឯក២ ដែលកំពុងបញ្ចេញរស្មើកិត្តិនាមខ្លួន ពាសពេញក្រអៅបេះដូងប្រជាជនកម្ពុជា​ពិសេសអ្នករស់នៅទីក្រុងភ្នំពេញ។ តើអ្វីជាក្បួនរកស៊ីធំៗរបស់មេដឹកនាំផ្សារទំនើបទាំងនេះ ដែលជាកាតាលីករជំរុញឱ្យរីកចម្រើន ពង្រីកខ្លួនជាហូរហែរដូចបច្ចុប្បន្ននេះ?

១. អ្នកឧកញ៉ា ភាព ហៀក ម្ចាស់ផ្សារទំនើបជីប ម៉ុង និងជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាល ជីប ម៉ុង គ្រុប

អ្នកឧកញ៉ា ភាព ហៀក បានចាប់របររកស៊ីលក់អេតចាយ ពោលគឺដំបូងឡើយគ្រាន់តែលក់ដែកចាស់ៗដែលចំណាយទុនត្រឹមតែមាស២ជីប៉ុណ្ណោះ តែបន្ទាប់ពីនេះលោកស្រីក៏បាននាំយកដែកថ្មីល្អៗមកពីប្រទេសថៃដើម្បីមកលក់ផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុក ចំណែកឯនៅឆ្នាំ១៩៩០ក្រុមហ៊ុន ជីប ម៉ុង គ្រុបក៏បាននាំចូលស៊ីម៉ង់ត៍ពីប្រទេសថៃមកបំពេញតម្រូវការក្នុងស្រុកបន្ថែមដែរ។ ចាប់ផ្ដើមបង្កើតឡើងក្នុងឆ្នាំ១៩៨២ និងមានអាយុកាលត្រឹមតែ ៤០ឆ្នាំ ក្រុមហ៊ុនអាណាចក្រក្រុមហ៊ុន ជីប ម៉ុង បានពង្រីកអាជីវកម្មខ្លួនចម្រុះវិស័យរហូតអាចរីកចម្រើនដូចជាសម្បុកពីងពាង នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាពិសេសទាក់ទិននឹងអាជីវកម្ម ផ្សារទំនើប គេឃើញរីកដូចផ្សិតនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើអ្វីជាក្បួនរកស៊ីសំខាន់ៗរបស់ អ្នកឧកញ៉ា ភាព ហៀក ជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាល ជីប ម៉ុង គ្រុប?

  • ដាក់ក្ដីស្រមៃឱ្យធំ ចាប់ផ្ដើមពីតូច ពីធនធាននិងអ្វីដែលអាចធ្វើបាន
  • ផ្ដោតលើការកសាងប្រព័ន្ធការងារឱ្យមានភាពរឹងមាំ ដើម្បីឱ្យដំណើរការសង្វាក់ផលិតកម្មគ្រប់ផ្នែកដើរដោយរលូន និងងាយស្រួលគ្រប់គ្រង។
  • ផ្ដោតលើការវិនិយោគលើធនធានមនុស្ស ដើម្បីអនុញ្ញាតឱ្យធនធានរបស់ក្រុមហ៊ុនមានសមត្ថភាពខ្លាំង មិនចាញ់បរទេស។
  • ផ្ដោតលើការនាំយកប្រព័ន្ធបច្ចេកវិទ្យាទំនើបៗមកបំពាក់ក្នុងស្ថាប័ន ដើម្បីជួយឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើនលឿនជាងមុនមួយកម្រិតថែមទៀត។
  • ផ្ដោតលើការរកស៊ីលើអាជីវកម្មដែលអាចជួយបំពេញចន្លោះប្រហោងក្នុងទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់។
  • Cm R14 Scaled

    ២. លោក Tsuboya Masayuki នាយកគ្រប់គ្រងផ្សារទំនើប AEON MALL

    ផ្សារទំនើប AEON MALL គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ AEON Group។ គោលដៅនៃការធ្វើជំនួញនេះ គឺបានផ្ដោតលើការអភិវឌ្ឍផ្សារទំនើប ដែលជួយបង្កើនគុណតម្លៃសម្រាប់ការរស់នៅរបស់មនុស្ស និងជួយបង្កើនសេដ្ឋកិច្ចប្រទេសដែលខ្លួនរកស៊ី និងបង្កើតនូវសហគមន៍មួយ ដ៏គួរឱ្យរីករាយសម្រាប់អតិថិជន។ បន្ថែមពីនោះផ្សារទំនើបមួយនេះ នឹងប្រើគុណតម្លៃស្នូលរបស់ខ្លួន ដើម្បីទាក់ទាញសហគមន៍ថ្មីៗ សង្គម និងអតិថិជន។ ខាងក្រោមនេះគឺជាគុណតម្លៃស្នូលធំៗ៦ ដែលផ្សារទំនើបនេះបញ្ចូលក្នុងយុទ្ធសាស្ត្ររកស៊ីខ្លួន។

    ១. កោតសរសើរ និងគាំទ្រគ្នា ដើម្បីសម្រេចគោលដៅ កសាងទំនុកចិត្ត និងស្វាគមន៍មតិស្ថាបនាប្រកបដោយការគោរព

    ២. ត្រៀមខ្លួនជានិច្ចដើម្បីសម្របខ្លួនជាមួយនឹងការផ្លាស់ប្ដូរនានា

    ៣. រក្សានូវពាក្យសន្យាជាមួយនឹងភាគីពាក់ព័ន្ធ ដៃគូសហការ សង្គម និងបរិស្ថាន

    ៤. ប្រឈមនឹងបញ្ហានានាដើម្បីភាពរីកចម្រើន បើកចិត្តឱ្យទូលាយ រៀនពីបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានភាពរីកចម្រើនជាមួយគ្នា

    ៥. ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ស្វែងយល់ពីតម្រូវការ និងអ្វីដែលល្អបំផុតសម្រាប់គាត់

    ៦. បង្ហាញនូវការភ្ញាក់ផ្អើលជានិច្ច តាមរយៈការស្វែងរកអ្វីថ្មីៗ បង្កើនគំនិតបង្កើតថ្មី ផ្លូវពិសេសថ្មីៗពីការធ្វើការ និងធ្វើជំនួញ។  

    ជារួមមកវិញ ការធ្វើអាជីវកម្មរបស់ផ្សារទំនើបធំៗទាំងនេះ គឺមិនបានផ្ដោតសំខាន់តែប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែគឺបានផ្ដោតលើការបង្កើនគុណតម្លៃដល់ភាគីដែលពាក់ព័ន្ធផងដែរ។ ជាក់ស្ដែងអាជីវកម្មដ៏អស្ចារ្យមួយ មិនមែនដោយសារតែប្រាក់ចំណេញរាប់ពាន់លានដុល្លារនោះទេ ប៉ុន្តែគឺជាអាជីវកម្មដែលជួយដោះស្រាយបញ្ហាមនុស្សបានច្រើនបំផុត៕  ចង់អភិវឌ្ឍន៍ខ្លួនជាមួយខ្ញុំ សូមចុចទីនេះ ( https://t.me/LongVathanakOfficial )Ammc Overview Edited

    ឡុង វឌ្ឍនៈ
    ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

    អត្ថបទសរុប៖ 558

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia