ក្រុមហ៊ុនចិនធំ១ បង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនសាងសង់គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ១,៧ពាន់លាន$
Bunthoeun KoemJUNE 22 20231 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដែលជាក្រុមហ៊ុនបានបណ្ដាក់ទុនសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា បង្ហាញចំណាប់អារម្មណ៍នៅក្នុងការដាក់ទុនសាងសាង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រចាំប្រវត្ដិសាស្រ្ដរបស់កម្ពុជា។ ខណៈកកន្លងមកក្រុមហ៊ុនមួយនេះក៏បានចូលរួចក្នុងការជួយសិក្សាគម្រោងខាងលើផងដែរ។

ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីនេះត្រូវបានធ្វើនៅក្នុងកិច្ចសម្ភាសពិសេសស្ដីពី«សមិទ្ធផលសំខាន់ធំៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣»កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

355477825 582350700742595 2974347850653373507 N

ថ្លែងក្នុងកិច្ចសម្ភាសខាងលើឯកឧត្ដមបានមានប្រសាសន៍ថា “មានក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅព្រះសីហនុ ភ្នំពេញទៅបាវិត ត្រៀមធ្វើពីភ្នំពេញទៅសៀមរាប (CRBC) គាត់ជួយសិក្សាយើង។ គាត់ក៏ចង់ដាក់ទុនដែរ ដោយសារគាត់ឃើញគម្រោងវាល្អ អ៊ីចឹងគាត់អាចចរាចររៀបចំចុះកិច្ចព្រមព្រៀង ឬជា MOU សិនក៏បានដែរ ដើម្បីពិនិត្យមើលតើការសាងសង់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ ផ្ដល់ចំណេញមកគាត់វិញទទួលបានទេ ដាក់លុយ ១៧០០ លានដុល្លារនៀក តើចំណេញវិញឬអត់”

242

សូមជម្រាបផងដែរថា កាលពីខែឧសភា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចឲ្យអនុវត្ដគម្រោងព្រែកជីកផ្លូវទឹកខាងលើនេះ ដើម្បីសម្រួលដល់ការទឹកទំនិញទៅកាន់កំពង់ផែសមុទ្រ។ តាមការសិក្សាបង្ហាញថា គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រេកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។

តាមការប៉ាន់ស្មានគម្រោងផ្លូវទឹកថ្មីនេះ នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ នៅពេលសាងសង់រួចផ្លូវទឹកនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕

355317515 582350960742569 5872655624732877360 N

355345246 582351147409217 562669689720354335 N

56d3a3a6 4ca3 47b1 8b7f 6d2e98f9d509

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia