មានបងប្អូនជាច្រើន ដែលខំប្រឹងរៀនអង់គ្លេសរាប់ឆ្នាំមកហើយ ប៉ុន្តែនៅតែខ្សោយក្នុងការស្តាប់ភាសាអង់គ្លេសពេលគេនិយាយមមក ពោលគឺពិបាកក្នុងស្តាប់ពាក្យពេចន៍មួយចំនួនពេលគេនិយាយមក ឬស្តាប់មិនយល់ថាគេបាននិយាយអ្វី នាពេលនេះឈប់បារម្ភទៀតទៅចាបក្រហម សូមណែនាំឆានែលល្បីៗទាំង ៥ ដោយបងប្អូនអាចសាកល្បងចូលទៅស្តាប់បាន ដើម្បីជាការវឹកហាត់ឱ្យការស្តាប់ភាសាបរទេសខ្លាំងជាងមុន៖
ឆានែលនេះផងដែរគឺ មានការបង្រៀននិយាយអង់គ្លេសក៏ដូចជាស្តាប់ពីភាសាអង់គ្លេសដោយឥតគិតថ្លៃ ដោយនៅក្នុងនោះមានក៏មានការបង្រៀនជាមួយជនជាតិដើមតែម្តង ដូច្នេះវាមានគន្លឹះទាំងការសង្កត់សម្លេង និងការបញ្ចេញសម្លេងបងប្អូនអាចសាកល្បងរៀនបាន។
ឆានែលនេះ គឺមានបង្រៀនអំពីភាសាអង់គ្លេសតាមរយៈខ្លឹមសារដែលដកស្រង់ចេញពីសហរដ្ឋអាមេរិក និងព័ត៌មានពិភពលោក សុខភាព និងរបៀបរស់នៅ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សិល្បៈ និងវប្បធម៌ និងប្រធានបទផ្សេងទៀត។ អ្នកសិក្សាអាចបង្កើតវាក្យសព្ទ ពង្រឹងជំនាញនិយាយ និងបង្កើនសមត្ថភាពទំនាក់ទំនងសម្រាប់ការងារ សាលា និងជីវិតប្រចាំថ្ងៃបាន។
៣. Business English- Learn with Business English Pod
មេរៀននៅក្នុងឆានែល Business English Pod គឺមានមេរៀនជាច្រើនដូចជា ការប្រជុំភាសាអង់គ្លេស បទបង្ហាញជាភាសាអង់គ្លេស ការនិយាយតាមអង់គ្លេសតាមទូរស័ព្ទ ការសម្ភាសន៍ការងារជាភាសាអង់គ្លេស ការចរចា នឹងការសន្ទនាជាភាសាអង់គ្លេសជាដើម។
គួរបញ្ជាក់ថា ឆានែលយូធូប៣ខាងលើនេះ គឺមិនមែនផ្ដោតសំខាន់តែទៅលើការស្ដាប់ភាសាអង់គ្លេសមួយមុខនោះទេ ពោលគឺលោកអ្នកអាចរៀនអង់គ្លេសជាច្រើនជម្រើសនៅលើឆានែលខាងលើបានដោយឥតគិតថ្លៃ គ្រប់ពេល គ្រប់ទីកន្លែង៕