CDC បង្ហាញចំនួនគម្រោងអនុម័តនៅឆ្នាំ២០២៤ ខណៈមានការកើនឡើងជាង ៥០ ភាគរយបើធៀបឆ្នាំចាស់
Bunthoeun KoemDECEMBER 24 202421 views

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នាលពេលថ្មីៗនេះ បានចេញរបាយការណ៍ទាក់ទងនឹងការអនុម័តគម្រោងវិនិយោគសរុបនៅកម្ពុជា សម្រាប់ឆ្នាំ២០២៤។ ដោយគម្រោងសម្រាប់ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគច្រើនបើធៀបនឹងឆ្នាំចាស់ ២០២៣។

 

Photo 2024 12 24 16 37 18

 

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២៤ ខែធ្នូ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ ចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទំហំទុនវិនិយោគមាន ៦ ៩០០ លាន ដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) និងអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩១។ 

 

ដោយឡែក ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយមានទំនុកចិត្តពីសហគមន៍ អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ ដែរ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០ លានដុល្លារអាមេរិក ក្នុងនោះ ៤០% ជាហិរញ្ញប្បទានឥតសំណង និង ៦០% ទៀតជាឥណទានសម្បទាន។ គួរជាទីកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ ២២% និងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ប្រមាណ ២៥%៕

 

Photo 2024 12 24 16 43 07

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia