អេមខ្លាំង! ក្រុមហ៊ុនខ្មែរនិងក្រុមហ៊ុនធំ១របស់អាមេរិក បានចាប់ដៃគ្នាបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា
ធី ស្រីល័ក្ខSEPTEMBER 25 202472 views

នេះពិតជាដំណឹងដ៏ល្អខ្លាំងមែនទែន សម្រាប់ប្រជាជនកម្ពុជាខណៈនាពេលថ្មីៗនេះក្រុមហ៊ុន Amru Rice (Cambodia) ដែលជាក្រុមហ៊ុនធំ១របស់ខ្មែរជាមួយនិងក្រុមហ៊ុន Stabil Nutrition, LLC របស់អាមេរិកបានចាប់ដៃគ្នាក្នុងការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជាផងដែរ។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Amru Rice (Cambodia) និងក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ដែលជាម្ចាស់ក្រុមហ៊ុន។

១

លើសពីនេះទៅទៀត អនុស្សារណៈដែលបានចុះហត្ថលេខានានេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាមេរិក។

៣

សូមរំលឹកថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាមេរិកនាឱកាសនេះ៕

២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia