កម្ពុជានឹងចាប់ដៃគ្នាជាមួយអូស្រ្តាលី បង្កើតសួនកសិ-ឧសហ្សាកម្មធំ១ ដែលអាចបង្កើតការងារជាង១០ម៉ឺនកន្លែង
ធី ស្រីល័ក្ខJULY 6 2023888 views

នៅពេលឆាប់ៗខាងមុខនេះកម្ពុជាអាចនឹងមានសួនកសិ -ឧស្សាហកម្មធំមួយលេចចេញជារូបរាងឡើង ខណៈពេលនេះប្រទេសអូស្ត្រាលីបាននិងកំពុងធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេបំផុតនៅខ្មែរ។ ដោយសួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវ កន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។

បើតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជាបានឱ្យដឹងថា សួននេះផងដែរ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកចំនួន ៥,១ ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចកម្ពុជាហើយនៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០០០០ កន្លែង ដែលជាងពាក់កណ្តាលការងារទាំងនេះនឹងជារបស់ស្ត្រី។

16

ចំពោះ គោលបំណងនៃការបង្កើតសួនកសិ - ឧស្សាហកម្មនេះគឺដើម្បីឱ្យកម្ពុជាមានកន្លែងដែលអាចកែច្នៃកសិផលសម្រេចដោយខ្លួនឯងនៅនឹងកន្លែងមិនបាច់នាំចេញទៅកែច្នៃនៅក្រៅប្រទេសដូចបច្ចុប្បន្ន និងដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ខណៈដែលបច្ចុប្បន្នមាន កសិផលកម្ពុជា ៩៥% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។

គួររំលឹកថា កាលពីកន្លងទៅកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម។ ពួកគេបានសិក្សាអំពីការគាំទ្ររបស់រដ្ឋាភិបាល ទំនាក់ទំនងសាធារណៈ ឧស្សាហកម្ម និងការស្រាវជ្រាវ សម្រាប់ការកសាងប្រព័ន្ធអេកូឡូស៊ី និងបញ្ហាប្រឈមនានាក្នុងការបង្កើត សួនកសិ-ឧស្សាហកម្មនេះផងដែរ៕

17

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia