ជាឱកាសល្អសម្រាប់អ្នកដែលមានបំណងចង់បន្តការសិក្សានៅប្រទេសថៃ ដោយពេលនេះប្រទេសថៃបានបើកឱកាសផ្តល់អាហាររូបករណ៍ ១០០% លើការសិក្សាជំនាញមានសក្តានុពលចំនួន ១៦ មុខជំនាញ ដែលអាហាររូបករណ៍នេះក៏មានការផ្តល់ជូនទាំងការស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃវីសារ សំបុត្រយន្តហោះ ធានារ៉ាប់រងសុខភាពជាដើម។
យោងតាមការចុះផ្សាយរបស់ផេក Cambodia Scholarship Center បានឱ្យដឹងថា ថៃបានបើកអាហាររូបករណ៍សម្រាប់ថ្នាក់ បរិញ្ញាបត្រ អនុបណ្ឌិត ជាច្រើនមុខជំនាញរួមមាន ៖ វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មគីមី វិស្វកម្មមេកានិក វិទ្យាសាស្រ្តកុំព្យូទ័រ អគ្គិសនី វិទ្យាសាស្ត្រសម្ភារៈ និង វិស្វកម្មមនុស្សសាស្ត្រវិទ្យាសាស្ត្រសង្គម និង ច្បាប់ វិទ្យាសាស្ត្រ/ បរិស្ថាន អវកាសយានិក វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដឹកជញ្ជូន និងជំនាញផ្សេងទៀតដែលសរុបទាំងអស់ ១៦មុខជំនាញ។
ចំពោះឯកសារដើម្បីដាក់ពាក្យអាហាររូបករណ៍នេះរួមមាន ៖
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់ទទួលបានព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក Cambodia Scholarship Center បាន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង