រដ្ឋបាលខេត្តសៀមរាប បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដែលត្រូវជម្លៀសខ្លួនទៅកាន់ខេត្តសៀមរាប សូមទំនាក់ទំនងទៅកាន់លេខទំនងដូចខាងក្រោម៖
២-រដ្ឋបាលស្រុកស្រីស្នំ លេខទូរស័ព្ទ ០៩៧ ៩ ៧២៤ ៥៣៤ (ជាប់ព្រំទល់ខេត្ត ឧត្តរមានជ័យ)
៣-រដ្ឋបាលស្រុកក្រឡាញ់ លេខទូរស័ព្ទ ០១២ ៦៣៤ ៧០៤ ឬលេខទូរស័ព្ទ ០៩២ ៦៩២ ៨៩៦ (ស្របទិសខេត្តឧត្តរមានជ័យ)
ក្នុងនោះរដ្ឋបាលខេត្តសៀមរាបកំពុងត្រៀមសម្របសម្រួលកន្លែងស្នាក់នៅនិងផ្គត់ផ្គង់អាហារជូនពុកម៉ែបងប្អូនអ្នកខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ។
សូមជម្រាបថាកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុង អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួននឹងការឈ្លានពានរបស់កងទ័ពថៃ ដែលបានបំពានលើបូរណភាព ទឹកដីកម្ពុជាក៏មានការផ្ទុះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប្អូនប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនពីខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ ដើម្បីរកទីទួលសុវត្ថិភាព៕