កម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសគណនេយ្យ CAT
Daneth MechAPRIL 24 2024

តើកម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសគណនេយ្យ CAT (Certified Accounting Technician)គឺជាអ្វី?​ ហើយដើរតួនាទីសំខាន់យ៉ាងណាខ្លះក្នុងការអភិវឌ្ឍន៍ជំនាញ​គណនេយ្យ របស់ប្អូនៗ? ហើយក្រោយពីប្អូនៗបញ្ចប់ការសិក្សាកម្មវិធីនេះ នឹងទទួលបានឱកាសការងារអ្វីខ្លះ?កម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសគណនេយ្យ CAT (Certified Accounting Technician) គឺជាកម្មវិធីសិក្សាបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកគណនេយ្យ ដែលមានស្តង់ដាជាលក្ខណៈអន្តរជាតិ និង​ជាវិថីក្លាយជាអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម (professional accountants, finance, and auditor)។ កម្មវិធី CAT ជាកម្មវិធីសិក្សាអន្តរជាតិមួយដែលចេញពីសមាគមគណនេយ្យករ ជំនាញ (ACCA) និងមានទីស្នាក់ការនៅចក្រភពអង់គ្លេស ហើយវិញ្ញាបត្រ CAT នេះទៀតសោតមាន ការទទួលស្គាល់ពី១៨៣ប្រទេសជុំវិញពិភពលោក។

Photo 2024 04 24 09 28 51

ការសិក្សាទៅលើកម្មវិធីសិក្សាជាអន្តរជាតិនឹង​ជួយដល់និសិ្សតប្រកបដោយចំណេះដឹងទូលំទូលាយ ទៅលើជំនាញគណនេយ្យ ហើយនិស្សិតដែលសិក្សានៅវិទ្យាស្ថានខេមអេដ​ នឹងត្រូវបានសិក្សា ជាមួយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ក្នុងការបង្រៀនរយៈពេលយូរ និងមកពី បណ្តាប្រទេសផ្សេងៗរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ហ្វីលីពីន ក្នុងនោះនិស្សិត មិនត្រឹមតែរៀនជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែនិស្សិតនឹងត្រូវបានអនុវត្តទៅលើករណីពិត ទៅលើការងារជាក់ស្តែង ដើម្បីឲ្យមានបទពិសោធន៍ក្នុងការងារជាក់ស្តែងមុនពេលបម្រើការនៅក្នុង ក្រុមហ៊ុនណាមួយ។

យោងតាមស្ថិតិរបស់វិទ្យាស្ថានខេមអេដ​និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធីអន្តរជាតិCATក្នុងឆ្នាំ២០២៣ពិតជាទទួលបានឱកាសការងារខ្ពស់។ ក្នុងនោះយើងឃើញមាននិស្សិតចំនួន៤២% កំពុងបម្រើការក្នុងក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗទាំង៤​ ១៩%ក្នុងក្រុមហ៊ុន ឬស្ថាប័នក្នុងស្រុក ១០%ក្នុងក្រុមហ៊ុន ឬស្ថាប័នអន្តរជាតិ​ ​១០%ស្ថាប័នរដ្ឋាភិបាល ៦%ជាម្ចាស់អាជីវកម្ម និង​ ៤%កំពុងបម្រើការងារនៅវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។

គួរបញ្ចាក់ផងដែលថាជំនាញគណនេយ្យនេះ ត្រូវបានរៀបចំការប្រឡង និងការកែ ទៅលើវិញ្ញាសាប្រឡងដោយសមាគមគណនេយ្យករជំនាញហៅកាត់ថា​ ACCA មានទីតាំងនៅ ចក្រភពអង់គ្លេស។

កម្មវិធីសិក្សា CAT នៅវិទ្យាស្ថានខេមអេដ និស្សិតអាចសិក្សាជារៀងរាល់ចុងសប្ដាហ៍ថ្ងៃសោរ៍ ឬ អាទិត្យ ដែលអំណោយផលសម្រាប់មន្ត្រីរាជការ បុគ្គលិកគ្រប់ស្ថាប័ន ឬសិស្សនិសិ្សតសម្រាប់ សិក្សាបន្ថែម។ លោកអ្នកអាចដាក់ពាក្យសិក្សាបានតាមរយៈគេហទំព័រ www.cam-ed.edu.kh។ សម្រាប់ព័ត៌មានលម្អិត សិស្សនិស្សិតអាចមកសាកសួរផ្ទាល់នៅទីតាំងផ្ទាល់បាននាអគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល admissions@cam-ed.com  និងទូរស័ព្ទលេខ ០12 618 988 / ០70 673 673 / ០10 986​ 523 ។ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia