Calvin Klein បើកដំណើរការសាខាថ្មី នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល រួមបញ្ជូលការបង្ហាញនូវខូលិចសិនថ្មី ដែលមានការចូលរួមដោយ អ្នកនាង ពេជ្រសូលីកា នឹង តារាកិត្តិយសជាច្រើនទៀត
Daneth MechDECEMBER 7 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ឆាប់ៗខាងមុខនេះ Calvin Klein ដែលជាម៉ាកយីហោតំណាងភាពរស់នៅបែបស៊ីវិល័យ និងយុវវ័យ លំដាប់ពិភពលោក បានចាប់ផ្តើមព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីមួយទៀត ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៅផ្សារទំនើប Chip Mong 271 Mega Mall ក្នុងរាជធានីភ្នំពេញ ដែលជាផ្សារទំនើបយក្សដំបូងគេដែលបានបើកដំណើរការ។

កម្មវិធីនេះមានវត្តមាន អ្នកនាង ពេជ្រ សូលីកា ដែលជាតារាសម្ដែង និងជាតារាចម្រៀង រួមទាំងកញ្ញា កុសមៈ ដែលជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដ ក៏ដូចជាលោក ធារី ចន្ថាប៊ីន ដែលជាកីឡាករបាល់ទាត់ដ៏ល្បីនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍បើកហាងថ្មីមួយនេះ បាននាំអ្នកអតិថិជនដែលបានចូលរួមទៅកាន់អារម្មណ៍មួយទៀត នៃម៉ាកសញ្ញាខោអាវ Denim ទស្សវត្តឆ្នាំ ៩០ នៃ Calvin Klein Fall 2022 ដែលត្រូវបានបំផុសគំនិតដោយការច្នៃបែបបុរាណ និងសម័យរបស់ម៉ាក ដោយមានការជ្រមជ្រែងដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបៀបទីក្រុងសហសម័យ។ ទាំងនេះគឺជាការបញ្ជាក់ឡើងវិញរបស់ម៉ាកយីហោ Calvin Klein ដែលជាម៉ាកឈានមុខនៃខោខូវប៊យ និងជាការរំលឹកដល់ ភាពទាន់សម័យនៃការរចនាម៉ូដរបស់ម៉ាកមួយនេះ។

@calvinklein

# mycalvins

តេឡេក្រាម៖ https://t.me/unitycambodia1 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia