​ផ្តល់កំព្យូទ័រ១គ្រឿង! អាហារូបករណ៍ សម្ដេចតេជោ៥០០កន្លែង លើជំនាញចំណូ.លខ្ពស់ នៅសាលាល្បីៗ៦
Ping Chou EngOCTOBER 11 2024199 views

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ កំពុងប្រកាសជ្រើសរើសសិស្ស ឱ្យរៀនជំនាញបច្ចេកវិទ្យាឌីជីថល លើថ្នាក់បរិញ្ញាបត្រចំនួន ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សាល្បីៗ ចំនួន៦​ ដោយសិស្សដែលប្រឡងជាប់នឹងទទួលបានកំុព្យូទ័រយួរដៃ ម្នាក់១គ្រឿងនិង FREE ថ្លៃសិក្សា ១០០% រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។

462767592 923135886533185 7788448929921941446 N

 

តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលដូចខាងក្រោម៖

 

១. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ៣០០ កន្លែង៖

 

- នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០ កន្លែង

 

- នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចំនួន ៤០ កន្លែង

 

- នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង

 

- នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២០ កន្លែង

 

- នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង

 

- នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន២០០កន្លែង 

 

462697925 923110959869011 2376187927923817522 N

 

 

 

 

ចំពោះអត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ដូចជា កំុព្យូទ័រសម្រាប់ប្រើរៀនសូត្រ ការរ៉ាប់រងថ្លៃសិក្សា ១០០%មាន តម្លៃចាប់ពី ៣១០០ - ២៤៧០០ ដុល្លារអាមេរិក និងមានឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា។

 

462675366 923179299862177 7448281725844481390 N

 

ក្នុងនោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន-បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយ គណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

 

- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ដែលមាននិទ្ទេសរួម A B ឬ C

 

- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត

 

- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។

 

យ៉ាងណាមិញសម្រាប់កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ ចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នា៖

 

ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

 

ខ. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/.../techo-digital-talent.../ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh

 

គួរជម្រាបផងដែរថាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នេះគឺជាមូលនិធិរបស់រដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ៕

 

 

462754122 923111046535669 8010103326395739989 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia