រៀនចប់វិស្វកររត់ទៅលក់សាច់អាំង យុវជន១រូប ប្រើរូបមន្តទិព្វ៣ អាចទាញភ្ញៀវចូលស្ទើរពេញៗហាង
នារី AUTOMARCH 29 2023460 views

វាគឺជារឿងគួរភ្ញាក់ផ្អើលមួយ ធ្លាប់តែឃើញនិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកររត់ទៅធ្វើជាអ្នកសាងសង់អាគារ ផ្ទះ និងខុនដូរជាដើម ប៉ុន្តែចំឡែកអីយុវជនវ័យជាង២៧ឆ្នាំរូបនេះវិញរៀនចប់ បែជារត់មកលក់សាច់អាំងទៅវិញ ហើយថែមទាំងអាចទាញភ្ញៀវចូលស្ទើរពេញៗហាងជារាងរាល់ថ្ងៃថែមទៀត។ តើគាត់មានចំណុចខ្លាំង ក៏ដូចជាពិសេសៗអ្វីខ្លះដើម្បីអាចទាញភ្ញៀវច្រើនបែបនេះ?

5011485 421950eb Ae1c 40c3 Ac28 0e51ff76488a (1)

យុវជនវ័យក្មេងលោក  Boonsit Kraitas ហៅ Tul ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងលក់ស៊ុប សាច់អាំងយីហោ BUTTER ដ៏ល្បីមួយនៅក្នុងទីក្រុងបាំងកកបានលើកឡើងថា លោកធ្លាប់ជាអតីតនិសិស្សវិស្វកម្ម ប៉ុន្តែដោយសាតែជំងឺកូវីឌ១៩ ធ្វើឱ្យលោកអត់ការងារធ្វើ ព្រោះមានគម្រោងជាច្រើនបានផ្អាកការសាងសង់។ ដោយមើលឃើញថា ខ្លួនពំុមានចំណូលសោះ លោកក៏ដើរមើល ដើរសង្កេតនៅក្នុងក្រុងដោយឃើញថា វិស័យចំណីអាហាររាងនៅប្រសើរជាងគេ។​

5011485 5d65b086 9ae6 44ef B57e F979cca1eb29

ទន្ទឹមនឹងនោះដែរ បន្ទាប់ពីជំងឺដ៏កាចសាហាវបានចាប់ផ្តើមធូរស្បើយ លោកក៏ចាប់ផ្តើមធ្វើតាមផែនការដែលលោកបានគ្រោងទុក ពោលគឺលោកបានចូលប្រឡូកក្នុងវិស័យម្ហូបអាហារ គាត់ចាប់ផ្តើមលក់ស៊ុបសាច់អាំង ដោយមានការពិភាក្សាច្បាស់លាស់ជាមួយអ្នកជំនាញក្នុងវិស័យនេះ ដោយដោយពឹងលើរូបមន្តសំខាន់ៗចំនួនបី អាចទាញភ្ញៀវពេញៗ ដោយមួយថ្ងៃៗមានភ្ញៀវចូលញ៉ាំក្បែរ៦០តុឯណោះ។ ដោយរូបមន្តទាំងនោះរួមមាន៖

เปิดร้านหมูกะทะ 4

១.​ គុណភាពទំនិញស្រស់ៗ៖ ចំណុចនេះ លោក Tul បានលោកឡើងថាជាធម្មតាអាហារក្លាសសេរសជាតិមិនឆ្ងាញ់ដូចអាហារថ្មីៗទេ ដូច្នេះហើយទើបលោកទិញ បន្លែរសាច់សម្រាប់ប្រើការតែមួយថ្ងៃៗតែប៉ុណ្ណោះដូចជា គ្រឿងសមុទ្រ សាច់ បន្លែរជាដើម ពោលគឺលោកមានម៉ូយប្រចាំតែម្តងហើយសិទ្ធតែជាទំនិញដែលមានប្រភពច្បាស់ទាំងអស់។

ស្របគ្នានេះដែរ នៅពេលដែលទំនិញយើងស្រស់ៗល្អ រសជាតិឆ្ងាញ់ អតិថិជននឹងមកហើយមកទៀត ហើយថែមទាំងជួយណែនាំទៅកាន់អ្នកផ្សេងៗឱ្យមកថែមទៀត។

Reeb Meals 4 2021 09 89

២. ចេះរើសចុងភៅ៖ ​សាច់ស្រស់​ បន្លែស្រស់ តែបើផ្សំគ្រឿងខុស ស្មើនឹងរសជាតិអន់។ សហគ្រិនរូបនេះបានលើកឡើងថា ការជ្រើសចុងភៅគឺជារឿងសំខាន់បំផុតមួយ​ ព្រោះភ្ញៀវចំណាយលុយដើម្បីប្តូរយកអាហារដែលមានរសជាតិឆ្ងាញ់ ហើយបើអស់លុយហើយ ញ៉ាំមិនកើត ភ្ញៀវមួម៉ៅហើយ គេចូលតែម្តងៗទៀត។ ដោយសារតែហេតុផលនេះហើយ លោកបានសម្រេចចិត្ត ជ្រើសរើសចុងភៅដែលមានបទពិសោធន៍យូរឆ្នាំ ចៀសវាងយកអ្នកមិនធ្លាប់មានបទពិសោធន៍មកធ្វើការ។

เปิดร้านหมูธกะทะ

៣. ផ្សាព្វផ្សាយ៖ ជាទូទៅបណ្តាញសង្គមតែងតែរុញព័ត៌មានអ្វីដែលអ្នកប្រើប្រាស់តាមដានទៅកាន់ញូហ្វីតរបស់ពួកគេ ដូច្នេះហើយលោកព្យាយាមផ្សាព្វផ្សាយយីហោរបស់ខ្លួន គ្រប់ច្រកល្ហក់ទាំងអស់ឱ្យតែគិតថាអាចទៅដល់អតិថិជនរបស់ខ្លួនគឺលោកព្យាយាមធ្វើការផ្សាព្វផ្សាយតាមដែលអាចធ្វើបានទាំងអស់៕​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia