លោកស្រី ប៊ុត រតនា ត្រូវបានតែងតាំងជានាយកប្រតិបត្តិស្ត្រីទីមួយនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន ARMAC
Sopheak PichMARCH 8 2024

ពីឆ្វេងទៅស្តាំនៃរូបថត៖ លោកស្រី ប៊ុត រតនា នាយកប្រតិបត្តិ ARMAC ឯកឧត្តម អ៊ឹង រចនា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ជាសាក្សីនៃប្រទេសកម្ពុជាជាប្រទេសជាម្ចាស់ផ្ទះ និង ឯកឧត្ដម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ – នៅមុនថ្ងៃទិវានារីអន្តរជាតិ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសការតែងតាំង លោកស្រី ប៊ុត រតនា ក្លាយជានាយកប្រតិបត្តិ។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ខណៈ​លោកស្រី​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង្គភាព។ ការតែងតាំងរបស់លោកស្រី នៅថ្ងៃដែលប្រារព្ធនូវសមិទ្ធិផលរបស់ស្ត្រីទូទាំងពិភពលោក ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ARMAC ចំពោះសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំដែលរួមបញ្ចូលនៅក្នុងសកម្មភាពដោះមីនមនុស្សធម៌ និងការកំចាត់ចោលអាវុធជាតិផ្ទុះ។

លោកស្រី ប៊ុត រតនា បានបង្ហាញពីភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្រនៅក្នុងតួនាទីពីមុនរបស់លោកស្រីក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។ បទពិសោធន៍យ៉ាងទូលំទូលាយរបស់លោកស្រី រួមទាំងការរួមចំណែកដ៏លេចធ្លោក្នុងនាមជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំប្រទេសសម្រាប់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សធម៌ នាយកប្រចាំប្រទេសសម្រាប់មូលនិធិ Sir Bobby Charlton និង ការធ្វើការជាមួយអង្គការម៉ែក (Mines Advisory Group) ជាងមួយទសវត្សរ៍នោះ បានរៀបចំឱ្យអ្នកស្រីដឹកនាំ ARMAC ឆ្ពោះទៅរកឧត្តមភាពថ្មីប្រកបដោយប្រសិទ្ធភាព នៅក្នុងសកម្មភាពរំដោះមីន។

Photo 2024 03 08 15 24 33

Photo 2024 03 08 15 24 37ក្នុងសុន្ទរកថាលើការទទួលយកការតែងតាំងនេះ លោកស្រី ប៊ុត រតនា បានសម្តែងការដឹងគុណ និងទស្សនៈវិស័យសម្រាប់អនាគតថា៖ «នាងខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងទំនុកចិត្តដែលដាក់មកលើរូបខ្ញុំពីសំណាក់គណៈកម្មាធិការដឹកនាំ និងក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ សក្ខីកម្មចំពោះភាពជឿនលឿនដែលយើងកំពុងឆ្ពោះទៅរកសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ នាងខ្ញុំប្តេជ្ញាថានឹងប្រើប្រាស់ជំនាញរបស់ខ្ញុំ និងលះបង់ធនធានចាំបាច់នានា ដើម្បីឈានទៅសម្រេចគោលដៅរួមរបស់យើង។ ពួកយើងទាំងអស់គ្នានឹងបន្តជំរុញលើអ្វីៗដែលអាចធ្វើទៅបានក្នុង​សកម្មភាព​រំដោះមីន ដោយ​ខិតខំ​បង្កើត​អនាគត​ដ៏​មាន​សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា»។

ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាអតីតប្រធានបានឆ្លុះបញ្ចាំងពីការតែងតាំងលោកស្រី ប៊ុត រតនា ថា៖ «យើងដឹងថាលោកស្រី ប៊ុត រតនា មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃការបង្កើតថ្មី និងការរួមបញ្ចូលនានា ដែលលោកស្រីគឺជាអ្នកត្រួសត្រាយផ្លូវដើម្បីឱ្យអ្នកដទៃទៀតដើរតាម។ ភាពជាអ្នកដឹកនាំរបស់លោកស្រីមកស្របពេលដែលបេសកកម្មរបស់យើងកំពុងមានតម្រូវការសំខាន់ និងបន្ទាន់»។

ឯកឧត្ដម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាប្រធានកាន់តំណែងថ្មី ក៏បានចែករំលែកនូវភាពសាទរនេះផងដែរថា៖ «ថ្ងៃនេះមិនត្រឹមតែជាការផ្លាស់ប្តូរតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ ARMAC នៅពេលដែលយើងស្វាគមន៍លោកស្រី ប៊ុត រតនា ខណៈដែលការតែងតាំងរបស់លោកស្រីបង្ហាញពីយុគសម័យដែលការរួមបញ្ចូលនិងភាពចម្រុះដែលត្រូវគេទទួលស្គាល់។ ក្រោមការដឹកនាំរបស់លោកស្រី ប៊ុត រតនា ARMAC ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាព ជំរុញបេសកកម្មរបស់យើងក្នុងការកាត់បន្ថយទុក្ខលំបាករបស់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដោយមានលោកស្រី ប៊ុត រតនា ជានាយកប្រតិបត្តិ ARMAC គ្រោងនឹងពង្រឹងឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ ដោយបន្តបេសកកម្មរបស់ខ្លួនឱ្យមានសុវត្ថិភាព និងវិបុលភាពជាងមុនសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែមអំពី ARMAC និងគំនិតផ្តួចផ្តើមនានា សូមចូលទៅកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (https://aseanmineaction.org/)។

 

ព័ត៌មានទំនាក់ទំនង៖

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន

ផ្ទះលេខ ២៩ ផ្លូវ​​ ១១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា, ភ្នំពេញ ១២០៣០៧ ប្រទេស​​កម្ពុជា

ទូរស័ព្ទ៖ ៨៥៥ ២៣ ២២១ ៣៥៤ / ៨៥៥ ២៣ ២២១ ៣៦៤

អ៊ីមែល៖ secretariat@aseanmineaction.org

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia