ជិះឡានហ្វ្រី! រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងដែលត្រូវទៅ ដើម្បីជិះឡានហ្វ្រីទៅស្រុក
Sambat SokhlangJULY 19 20233.2 K views

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ថ្ងសទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៣០ គ្រឿង។ដោយក្នុងចំណោមរថយន្តទាំង ៤៣០ គ្រឿងនោះ មាន៨០គ្រឿងសម្រាប់ដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ និង ៣៥០ គ្រឿងទៀត សម្រាប់ដឹកបងប្អូនកម្មរ និយោជិត ទៅតាមបណ្តាខេត្តនានា។

ដោយឡែក សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈនឹងចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ ២០២៣ និងធ្វើដំណើរត្រឡបពីខេត្តមករាជធានីភ្នំពេញវិញនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នការនយោបាយណាមួយឡើយ។

340763378 726766899194936 5349608628732643861 N

ចំពោះទីតាំងដែលបងប្អូននឹងត្រូវទៅដើម្បីទទួលបានសេវាដឹកជញ្ជូនសាធារណៈនេះ បងប្អូនត្រូវធ្វើដំណើរទៅកាន់ទីតាំងចំនួន ១០ កន្លែង ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ ដែលរួមមាន ៖

១.មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

២.សួនឧស្សាហកម្មវឌ្ឍនៈ១

៣.សួនឧស្សាហកម្មកាណាឌីយ៉ា

៤.ផែស្ងួតសូងួន

៥.មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

៦.បណ្តោយផ្លូវជាតិលេខ៤ មុខរោងចក្រហេនសឺវេន និង អតីតរោងចក្រខាំបូហេនសាំ (បុរីសែនមនោរម្យ)

៧.ផ្លូវ៦០ម៉ែត្រ (អតីតស្តុបក្រុមហ៊ុនមែកសឺដេស)

៨.តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់

៩.រង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ)

១០.ចំណតរថយន្តក្រុងសួរច្បារឫស្សីកែវ ។

សម្រាប់ពេលវេលាចេញដំណើរទៅតាមបណ្តាខេត្តមួយចំនួនមាន ២ជើងរត់ និង ៣ជើងរត់ដូចខាងក្រោម ៖

  • ខេត្តព្រៃវែង ០២ ជើងរត់ ៖ ជើងទី១ម៉ោង ៥៖៣០នាទី និងជើងទី២ ម៉ោង ១៤៖០០នាទី
  • ខេត្តតាកែវ ០២ជើងរត់ ៖ ជើងទី១ម៉ោង ៥៖៣០នាទី និងជើងទី២ ម៉ោង ១៤៖០០នាទី
  • ខេត្តកំពង់ឆ្នាំង ០២ ជើងរត់ ៖ ជើងទី១ម៉ោង ៥៖៣០នាទី និងជើងទី២ ម៉ោង ១៤៖០០នាទី
  • ខេត្តកំពង់ចាម ០២ ជើងរត់ ៖ ជើងទី១ម៉ោង ៥៖៣០នាទី និងជើងទី២ ម៉ោង ១៤៖០០នាទី
  • ខេត្តកំពង់ស្ពឺ ០៣ ជើងេត់ ៖ ជើងទី១ ម៉ោង ៥៖៣០នាទី និងជើងទី២ ម៉ោង ១០៖០០នាទី និងជើងទី៣ ម៉ោង ១៤៖០០នាទី ៕

357130970 269045992437384 1882761894288997317 N

357527633 269045995770717 4331166235654156809 N

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia