ជាព្រឹត្តិការណ៍ដ៏គួរឱ្យរីករាយមួយរបស់កម្ពុជា បន្ទាប់ពីយីហោនិងឈ្មោះហាងល្បីៗរបស់ខ្មែរចំនួន៨ ត្រូវបានដាក់តាំងបង្ហាញនៅលើ Time Square ឋិតនៅចំកណ្តាលទីក្រុង New York សហរដ្ឋអាមេរិក។ នេះបើយោងតាមការឱ្យដឹងពីគេហទំព័ររបស់ Grab ចុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងនោះដែរគេឃើញមាននូវយីហោដែលស្ថិតក្នុងវិស័យចំណីអាហារចំនួន៨ ដែលត្រូវបានផ្សាយបង្ហាញរួមមាន៖
ចំពោះការដាក់បង្ហាញនេះដែរក៏មានភ្ជាប់មកជាមួយនិង GrabFood នៃប្រទេសកម្ពុជា ដែលបានដាក់បង្ហាញទៅទីក្រុងពាណិជ្ជកម្មដ៏ល្បីល្បាញក្នុងពិភពលោកនេះ។ យ៉ាងណាមិញការបង្ហាញខ្លួននៅលើបដា Times Square ក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិកនេះ គឺដើម្បីផ្សព្វផ្សាយនូវរសជាតិ និងគុណភាពផលិតផលខ្មែរ នៃហាងល្បីៗក្នុងស្រុករបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ និងឈានដល់មួយកម្រិតទៀត របស់អាជីវកម្មខ្មែរ ផលិតផលខ្មែរ និងអនាគតប្រទេសកម្ពុជា។
គួរជម្រាបផងដែរថាបដា Time Square នាទីក្រុង New York នេះគឺជាចំណុចប្រសព្វពាណិជ្ជកម្មដ៏ធំបំផុត ផ្នែកឧស្សាហកម្មកម្សាន្ត គោលដៅទេសចរណ៍ តំបន់ថ្មើរជើងដ៏មមាញឹក ដែលបានបំភ្លឺដោយផ្ទាំងប៉ាណូឌីជីថល និងការផ្សាយពាណិជ្ជកម្មជាច្រើន ក៏ដូចជាអាជីវកម្មដែលផ្តល់សេវាកម្ម 24/7 ។
Times Square គឺជាកន្លែងទេសចរណ៍ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ទាក់ទាញអ្នកទស្សនាប្រមាណ 50 លាននាក់ជារៀងរាល់ឆ្នាំ ខណៈយីហោធំៗ ប្រណីតៗ និងកំពូលបុគ្គលល្បីៗត្រូវបានផ្សព្វផ្សាយនៅលើទំព័រពាណិជ្ជកម្មឌីជីលដ៏ធំនិងស៊ីវិល័យមួយនេះ៕
អត្ថបទដោយ៖ ពីង ជូអេង