ពិតជាពិសេស ប្រូម៉ូសិនធំចុងឆ្នាំពុំធ្លាប់មាន ទិញផ្ទះ ថែមជូន កញ្ចប់សម្ភារអាជីវកម្ម និង គ្រឿងសង្ហារឹមក្នុងផ្ទះ ពីបុរី ឡាយ គង់ អេមើរ៉ិល រេស៊ីដេន
Sreymom ChaOCTOBER 3 2023

នារសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ពិធីសន្និសិទសារព័ត៌មានជាផ្លូវការ ធ្វើឡើងក្រោមអធិបតីភាព អគ្គនាយកក្រុមហ៊ុន ឡាយ​ គង់ អ៊ិនធើណេសិនណល លោក​ ស្រេង គង់ និង អគ្គនាយិកាក្រុមហ៊ុន ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន លោកស្រី គង់ ស្រីលក្ខណ៍ ក៏ដូចជាថ្នាក់ដឹកនាំរបស់បុរី​ ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន និងភ្ញៀវកិត្តិយសជាច្រើនទៀត។

Photo 2023 10 03 13 30 47

ក្នុងឳកាសនោះផងដែរ លោកស្រី គង់ ស្រីលក្ខណ៍ បានមានប្រសាសន៍ថា៖  ដើម្បីបំពេញតម្រូវការពិតរបស់អតិថិជនសម័យថ្មី ជាមួយនឹងគំនិតច្នៃប្រឌិត បុរី ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន បានផ្តល់ជូនប្រភេទម៉ូឌ ផ្ទះជាច្រើនប្រភេទ សម្រាប់អតិថិជនងាយស្រួលក្នុងការជ្រើសរើស ដោយផ្តោតសំខាន់ជាចំបងទៅលើគុណភាព តម្លៃ និង សេវាកម្មបម្រើអតិថិជន។

Photo 2023 10 03 13 30 55

ក្រៅពីនេះផងដែរ លោកស្រី បានប្រកាសជាផ្លូវការនូវប្រម៉ូសិនដ៏ធំចុងឆ្នាំ២០២៣​ រាល់អតិថិជនទាំងអស់ដែលបានទិញផ្ទះពីបុរី​ ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន ចាប់ផ្តើមពីខែតុលា នេះរហូតដល់ដំណាច់ឆ្នាំ២០២៣ នឹងទទួលបានប្រម៉ូសិនពិសេសនេះ ។

Photo 2023 10 03 13 31 01

បន្ថែមពីនេះទៅទៀត លោក​ ស្រេង គង់ អគ្គនាយកក្រុមហ៊ុន ឡាយ​ គង់ អ៊ិនធើណេសិនណល បានមានប្រសាសន៍ថា ដោយផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំរបស់ បុរី ឡាយ គង់ ក្នុងវិស័យសំណង់ ដោយផ្តល់នូវលំនៅដ្ឋានគុណភាពខ្ពស់ និងស្តង់ដារ ដែលអតិថិជនអាចជឿទុកចិត្តបាន ទោះបីស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ យើងទាំងអស់គ្នានឹងប្រឹងប្រែងជំនះរាល់ឧបសគ្គ និងស្វែងរកដំណោះស្រាយជូនអតិថិជនជានិច្ច។

Photo 2023 10 03 13 31 08

តំណាងឲ្យ ឡាយ គង់ អ៊ិនធើណេសិនណល  លោក ស្រេង គង់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាជ្រៅដល់ ក្រុមគ្រួសារ ដៃគូរសហការណ៍ ក្រុមការងារទាំងអស់ដែលបានចូលរួមសហការណ៍ ដែលអាចធ្វើឲ្យ ឡាយ គង់ អ៊ិនធើណេសិនណល អាចឈរជើងមកដល់សព្វថ្ងែ ក្នុងវិស័យសំណង់ជិត៣០ឆ្នាំមកនេះ។ 

Photo 2023 10 03 13 31 14

ក្នុងកំឡុងពេល បើកនូវសន្និសិទសារព័ត៌មាននេះផងដែរ កញ្ញា រ៉េត ណារូ ដែលជាប្រធានទីប្រឹក្សាផ្នែកលក់ បានបញ្ជាក់បន្ថែមទៀតថា ទាក់ទងជាមួយនឹងប្រម៉ូសិនដ៏ធំចុងឆ្នាំ២០២៣នេះ អតិថិជនទាំងអស់ មានឱកាសទទួលបានគ្រឿងសម្ភារៈប្រកបអាជីវកម្មមួយឈុត និងការឌីហ្សាញដេគ័រ ពេលអតិថិជនទិញផ្ទះប្រភេទ អាជីវកម្ម Shop House និង គ្រឿងសង្ហារឹមពេញមួយតួផ្ទះ ពេលអតិថិជនទិញផ្ទះប្រភេទ វីឡាកូនកាត់ អេមើរ៉ិល ពីបុរី ឡាយ គង់ អេមើរ៉ិល​​ រេស៊ីដេន បូករួមជាមួយនឹងការបង់ប្រាក់មានភាពងាយស្រួល និងបត់បែនជូនអតិថិជន។

Photo 2023 10 03 13 31 19

ផ្ទះអាជីវកម្ម Shop House គឺជាប្រភេទផ្ទះ ដែលមាន មានបន្ទប់គេងមេគ្រួសារចំនួន​ ១​ បន្ទប់គេងសមាជិកគ្រួសារចំនួន ៣ បន្ទប់ទទួលភ្ញៀវទូលាយ ផ្ទះបាយទំនើប បន្ទប់ទឹកចំនួន ៥  ឃ្លាំងស្តុកសម្ភារៈចំនួន ១ ស្កាយបារខាងលើផ្ទះ កន្លែងចតឡានធំទូលាយ ជាមួយនឹងលំហគ្រប់ជាន់ ដើម្បីអោយផ្ទះទទួលបានពន្លឺព្រះអាទិត្យ ខ្យល់បរិសុទ្ធ និងធម្មជាតិបៃតងស្រស់បានគ្រប់ពេល។ ចំណែក​ វីឡាកូនកាត់ អេមើរ៉ិល មានបន្ទប់គេងចំនួន ៤ ដែលមានបន្ទប់ទទួលភ្ញៀវទូលាយ ផ្ទះបាយទំនើប បន្ទប់ទឹកចំនួន ៥  កន្លែងចតឡានធំទូលាយ នឹងកន្លែងផ្សេងៗទៀត។

Photo 2023 10 03 13 31 27

ដើម្បីស្វែងយល់បន្ថែមអំពី ប្រភេទផ្ទះ “វីឡាកូនកាត់ស្តាឡាយ៍ សូមទាក់ទងបុគ្គលិកផ្នែកលក់តាមរយៈលេខ 𝟎𝟏𝟏 | 𝟎𝟏𝟓 𝟑𝟔𝟔 𝟔𝟔𝟎 ឬតាមតេឡេក្រាម https://t.me/LayKongEmeraldResidence ឬ Facebook នៅ www.facebook.com/Borey Lay Kong Emerald Residence បុរី ឡាយ គង់ ឬអញ្ជើញមកទីតាំងផ្ទាល់ដែលមានចម្ងាយ𝟖𝟎𝟎ម៉ែត្រតែប៉ុណ្ណោះពីស្ពានអាកាសចោមចៅ ជាប់ផ្លូវជាតិលេខ ៣ តែម្តង។

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia