ក្រៅពីសាងសង់ខុនដូ ក្រុមហ៊ុន ប៊ូ យ៉ុង គ្រោងបើកសាកលវិទ្យាល័យនៅខ្មែរផ្ដោតលើវិស័យ២នេះ
Bunthoeun KoemOCTOBER 19 20224.2 K views

ប៊ូ យ៉ុង គ្រុប គឺជាក្រុមហ៊ុនដ៏ធំរបស់សាធារណរដ្ឋកូរ៉េ ដែលកន្លងមកក្រុមហ៊ុននេះបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យអចលនទ្រព្យដោយបានការសាងសង់ខុនដូជាច្រើនកន្លែង។ ក្នុងនោះដែរថ្មីៗនេះក្រុមហ៊ុន ក៏បានបង្ហើបពីគម្រោងនៃការបើកសាកលវិទ្យាល័យនៅកម្ពុជាផងដែរ។

310737872 490580366447192 8814561217471520514 N

ក្នុងជំនួបជាមួយឯកត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង នៃសាធារណៈរដ្ឋ បានបញ្ជាក់ថាក្រមហ៊ុននឹងពិនិត្យលទ្ធភាព ក្នុងការបើកសាកលវិទ្យាល័យនៅកម្ពុជា ដោយផ្ដោតលើវិស័យពន្ធដារ និង វិស័យ FinTech។

ក្នុងឱកាសនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ (ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងការរីករាលត្បាតជំងឺកូវីដ១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីការរីកចម្រើន និងសារៈសំខាន់នៃវិស័យ ក៏ដូចជា FinTech នៅប្រទេសកម្ពុជា និងស្នើឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យ FinTech នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គបណ្ដិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប និងសង្ឃឹមថាក្រុមហ៊ុន នឹងបន្ដពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបន្ដផ្ដល់ការគាំទ្រនិងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុននៅកម្ពុជា៕

អត្ថបទ៖ កឹម ប៊ុនធឿន

311271340 490580363113859 6421844343123367022 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia