Boloni ត្រូវបានដាក់សម្ភោធប្រ៊េនជាផ្លូវការដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូរបស់ក្រុមហ៊ុន T-ONE
Sreymom ChaJUNE 23 2023

Boloni ត្រូវបានដាក់សម្ភោធប្រ៊េនជាផ្លូវការដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូរបស់ក្រុមហ៊ុន T-ONE ។ ព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមដោយជោគជ័យនៅ អគារធីវ័ន ជាន់ទី 9 និង 10 ដែលមានទីតាំងនៅផ្ទះលេខ 53 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

Photo 2023 06 23 17 40 46

ជាមួយនឹងសុន្ទរកថាដ៏បំផុសគំនិត និងគួរឲ្យកត់សម្គាល់ ដែលផ្តល់ដោយលោក Frank - ស្ថាបនិកប្រ៊េន BOLONI លោក​ Heiko - នាយកប្រតិបត្តិរោងចក្រអាល្លឺម៉ង់ និងលោក Kelvin - អ្នកគ្រប់គ្រងទូទៅនៃប្រ៊េន Boloni ប្រចាំប្រទេសកម្ពុជា អមដោយការសម្តែងនូវភាពជោគជ័យដែលដឹកនាំដោយលោក Vay ​- ប្រធានក្រុមហ៊ុន T-ONE. និងលោក Frank - ស្ថាបនិកនៃប្រ៊េន Boloni បានផ្តល់នូវភាពរំភើបបន្ថែមទៀតក្នុងការបង្ហាញនូវអារម្មណ៍ទាំងប្រាំដែលជាលក្ខណៈពិសេសនៅតាមម៉ូតរចនាបន្ទប់តាំងបង្ហាញរបស់ Boloni ។

Photo 2023 06 23 17 40 56

បន្ទប់តាំងបង្ហាញរបស់ BOLONI នៅក្នុងប្រទេសកម្ពុជា បង្កើតគោលគំនិតនៃ "ផ្ទះ" សម្រាប់ភ្ញៀវ ដោយបង្ហាញការពិតថាមនុស្សគ្រប់គ្នាអាចរៀបចំផ្ទះទៅតាមតម្រូវការរបស់ពួកគេជាមួយនឹង BOLONI ។ ព្រឹត្តិការណ៍នេះបាននាំមកនូវដំណើរនៃការស្វែងរក ដែលមានបំណងក្នុងការបង្ហាញអំពីគ្រប់ការរចនាម៉ូតបន្ទប់ទាំងអស់របស់ Boloni គឺផ្តោតសំខាន់ទៅលើបទពិសោធន៍ការរស់នៅរបស់មនុស្សខុសៗគ្នា។ ក្នុងកម្មវិធីក៏បានផ្តល់ឲ្យអ្នកចូលរួមនូវសកម្មភាពដូចជា ការប៉ះនៃសុភមង្គល, ការមើលឃើញនៃផាសុកភាព, រសជាតិនៃភាពឯកោ, ការស្តាប់នៃបទភ្លេង, ក្លិននៃការរស់រានមានជីវិត។ ភ្ញៀវដែលបានអញ្ជើញចូលរួមទាំងអស់ ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ!

Photo 2023 06 23 17 41 20

បន្ទប់តាំងបង្ហាញបានរៀបចំដោយអ្នករចនាម៉ូតដ៏ឆ្នើម ជាមួយនឹងសម្ភារៈច្នៃប្រឌិតបំផុតនៅលើពិភពលោក រួមជាមួយភាពនៃការច្នៃប្រឌិតរបស់ប្រទេសអាឡឺម៉ង់ និងការរចនាបែបអ៊ីតាលី គ្របដណ្តប់ដោយផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានដូចជាផ្ទះបាយ ទូ បន្ទប់ទឹក បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បន្ទប់សិក្សា ទ្វាររចនាខាងក្នុង ទូសំលៀកបំពាក់, ក្តារបន្ទះជញ្ជាំង និងគ្រឿងសង្ហារឹមជាដើម។

Photo 2023 06 23 17 41 45

ម៉ូតនៃការរចនានីមួយៗនាំមកនូវអារម្មណ៍ទាំង 6 លក្ខណៈនៃបទពិសោធន៍រស់នៅ និងការរចនាជ្រៀតចូលធំ 7 រួមមានពណ៌ សម្ភារៈ ម៉ូដែល ពន្លឺភ្លើង សមាមាត្រ បុគ្គលិកលក្ខណៈ និងការតភ្ជាប់។ ធ្វើឱ្យទីតាំងរចនាមានលក្ខណៈពិសេសតែមួយគត់សម្រាប់ម្ចាស់ទីតាំងផ្ទាល់។

Photo 2023 06 23 17 42 02
ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ
https://www.facebook.com/BoloniCambodia
សម្រាប់ព័ត៌មានបន្ថែម
enquiry.d03@unity.com.kh
ទំនាក់ទំនងលេខទូរស័ព្ទ
(+855) 93 862 777

ទីតាំងបន្ទប់បង្ហាញ
អគារ T – One ជាន់ទី 9 និង 10 ដែលមានទីតាំងនៅផ្ទះលេខ 53 ផ្លូវ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Photo 2023 06 23 17 42 15

Photo 2023 06 23 17 42 29

Photo 2023 06 23 17 42 51

Photo 2023 06 23 17 43 03

Photo 2023 06 23 17 43 27

Sreymom Cha

អត្ថបទសរុប៖ 294

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia