កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាសលើ Instagram របស់គាត់ថា Meta Payments មាននៅក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃនេះតទៅ ដោយអ្នកចុះឈ្មោះសម្រាប់ Meta Verified នឹងទទួលបានផ្លាកសញ្ញា blue verified នៅលើការបង្ហោះ Facebook និង Instagram របស់ពួកគេដើម្បីការពារការក្លែងបន្លំដោយចេតនាព្យាបាទអាក្រក់នៅលើគណនី ប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានទាំងអស់គ្នានោះទេ។
លោក Mark Zuckerberg បានបន្ថែមទៀតថា ប្រសិនបើអ្នកក្លាយជាសមាជិក Meta Verified តាមរយៈ iOS ឬ Android គណនីរបស់អ្នកនឹងត្រូវបានកាត់បន្ថយទៅការបង់ប្រាក់ជាមួយនឹងសេវាកម្មផ្សេងទៀតផងដែរ។ អ្នកក៏នឹងទទួលបានផ្កាយមួយចំនួនជារៀងរាល់ខែ និងស្ទីគ័រស្អាតៗប្លែកបន្ថែមទៀតនៅក្នុង Stories និង Reels ដោយក្នុងមួយខែចំណាយត្រឹមតែ១២ដុល្លារប៉ុណ្ណោះ។ ស្របគ្នានេះដែរដើម្បីអាចក្លាយជាសមាជិក ឬមានសិទ្ធទិញ Meta Verified បានលុះត្រាតែអ្នក៖
ដើម្បីទិញ អតិថិជនអាចចូលទៅកាន់៖
- ចូលទៅកាន់ទម្រង់ សូមចុចពាក្យ Settings
- ចុចលើពាក្យ Account
- រួចចុច Request Verification
- បន្ទាប់មកបំពេញទម្រង់ពាក្យសុំ
- ឈ្មោះស្របច្បាប់របស់អ្នក។
- ឈ្មោះការងាររបស់អ្នក (ប្រសិនបើមាន)
- ជ្រើសរើសប្រភេទ ឬឧស្សាហកម្មរបស់អ្នក (ឧទាហរណ៍៖ blogger/influencer, sport, news/media, business/brand/organization។ល។)
- អ្នកក៏ត្រូវបញ្ជូនរូបថតនៃអត្តសញ្ញាណប័ណ្ណរដ្ឋាភិបាលផ្លូវការរបស់អ្នកផងដែរ។ សម្រាប់បុគ្គល នោះអាចជាប័ណ្ណបើកបរ ឬលិខិតឆ្លងដែន។ សម្រាប់អាជីវកម្ម វិក័យប័ត្រប្រើប្រាស់ ឯកសារអាជីវកម្មផ្លូវការ ឬឯកសារបង់ពន្ធនឹងធ្វើ។
5. រួចចុចពាក្យ ផ្ញើជាការស្រេច ដោយក្នុងរយៈពេលកំឡុង៣០ថ្ងៃអ្នកនឹងទទួលបានសារបញ្ចាក់ថាអ្នក អាចជាវបានឫក៏អត់ពីក្រុមហ៊ុនវិញ
សូមជម្រាបផងដែរថា មុនពេលដាក់លក់នៅអាមេរិក Meta Verified បានដាក់លក់នៅ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់រួចមកហើយ ហើយលោក Mark Zuckerberg ក៏សង្ឃឹមថានឹងនាំយក Meta Verified ទៅកាន់ពិភពលោកឆាប់ៗនេះផងដែរ៕