មូលហេតុ៣យ៉ាងដែលអ្នកគួរញញឹមឱ្យបានច្រើនដើម្បីជោគជ័យសូម្បីតែមហាសេដ្ឋីBill Gates ក៏អនុវត្តន៍
Kan DaraJUNE 20 2022280 views

ស្នាមញញឹម គឺជាគ្រឿងលម្អដ៏ស្រស់ស្អាតដោយមិនបានប្រើលុយទៅទិញ ដើម្បីយកមកប្រើប្រាស់នោះទេ ប៉ុន្តែអ្នកអាចប្រើប្រាស់វាបានក្នុងពេលដែលអ្នកជួបនូវអារម្មណ៍អវិជ្ជមាន ឬមានរឿងមិនល្អណាមួយកើតឡើង។ ម្យ៉ាងវិញទៀតស្នាមញញឹម អាចធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថា គោរពឱ្យតម្លៃ និងមានទំនុកចិត្ត។ ក្នុងការរកស៊ីក៏ដូចគ្នាដែរគឺវាមានឥទ្ធិពលអស្ចារ្យណាស់ ជាមួយការប្រាស្រ័យទាក់ទង និងទំនុកចិត្តរបស់អតិថិជនហើយនេះគឺជាដើមចមនៃភាពជោគជ័យ។

ខាងក្រោមនេះគឺជាមូលហេតុ៣ យ៉ាងដែលអ្នកគួរញញឹមឱ្យបានច្រើន ដើម្បីស្រូបទាញភាពជោគជ័យក្នុងជីវិត ដែលសូម្បីតែមហាសេដ្ឋី Bill Gates បិតាស្ថាបនិក Microsoft ក៏អនុវត្តរឿងនេះដើម្បីជម្នះបញ្ហាផងដែរ។

. បង្កើនទំនុកចិតុ្ត​

ស្នាមញញឹម បង្កើនទំនុកចិត្តណាស់ជាពិសេសក្នុងអំឡុងពេលសម្ហាសន៍ការងារ ឬជួបដៃគូវិនិយោគការវានាំឱ្យមានសមត្ថភាពដ៏អស្ចារ្យ ក្នុងការបំពេញការងារ និងកាត់បន្ថយការអារម្មណ៍តានតឹងដែលនាំឱ្យមានការថយចុះនៃសក្តានុភាពជំនឿចិត្ត។ នៅពេលដែលស្ថិតក្នុងស្ថានភាពស្ត្រេស​ ស្នាមញញឹមដ៏អស្ចារ្យអាចជួយអ្នកឱ្យសម្រាក និងទទួលបានទំនុកចិត្តរបស់អ្នកត្រឡប់មកវិញ។

.​​ ទំនាក់ទំនង

ទំនាក់ទំនងមួយផ្តើមចេញពីស្នាមញញឹមក្នុងជំនួបលើកដំបូង ដែលផ្តល់នូវអារម្មណ៍យស្និតស្នាល និងងាយក្នុងការជឿជាក់គឺជាមូលដ្ឋាននៃទំនាក់ទំនងដ៏រឹងមាំ មិនថាក្នុងឋានៈ និងទំនោរប្រធានបទបែបណានោះទេ។ មនុស្សដែលមានស្នាមញញឹមដ៏អស្ចារ្យនៅលើមុខរបស់ពួកគេ មើលទៅមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍បំផុត បើប្រៀបធៀបទៅនឹងអ្នកដែលមានមុខអាប់អួរនិងសោកសៅ។ 

. ជម្រះគំនិតអវិជ្ជមាន

មធ្យោបាយ​លឿន​បំផុត​ដើម្បី​កម្ចាត់​គំនិត និង​អារម្មណ៍​អវិជ្ជមាន​ទាំងនេះ​គឺ​ញញឹម។ ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថាការញញឹម​អាច​ជា​ហេតុផល​ដែល​នៅ​ពី​ក្រោយ​អាយុ​វែង និង​ ​ជីវិតដ៏ស្រស់បំព្រង​របស់​មនុស្ស​ម្នាក់។ ការញញឹមរក្សាអ្នកឱ្យឆ្ងាយពីលក្ខណៈអវិជ្ជមានដូចជាបញ្ហា និងការព្រួយបារម្ហ ដែលរួមចំណែកដល់ជីវិតមិនល្អ និងជួនកាលធ្វើឱ្យធ្លាក់ខ្លួនឈឺក៏ថាបាន។ បង្កើតទម្លាប់ញញឹមរបស់អ្នក ព្រោះវាបញ្ច្រាស់ឥទ្ធិពលនៃភាពអវិជ្ជមានខ្លាំងបំផុត។

ជាក់ស្តែងដូចជារឿងមហាសេដ្ឋីពិភពលោក Bill Gate ជាឧទាហរណ៍ កាលពីអំឡុងឆ្នាំ២០២១​ កន្លងទៅដែលជាដំណឹងលែងលះក្រោយអាពាហ៍ពិពាហ៍២៧ឆ្នាំ ដែលជាដំណឹងដ៏ក្តុកក្តួលមួយ ដែលមហាសេដ្ឋីរូបនេះបានខាតបង់ធ្ងន់ធ្ងរទាំងសុខភាពផ្លូវចិត្ត និងចំណូលរបស់ក្រុមហ៊ុន ក្រោយរងការចោទប្រកាន់រឿងអាស្រូវស្នេហាពីសំណាក់ភរិយា ផ្ទុយអំពីការអង្គុយកើតទុក្ខ​​​មហាសេដ្ឋីរូបនេះបានលើកឡើង​ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ហាសន៍កម្មវិធីមួយដោយស្នាមញញឹមលាក់ទុក្ខសោកថា”ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ជាច្រើនដែលត្រូវបន្តទទួល វាជាឆ្នាំដ៏លំបាកមួយសម្រាប់ខ្ញុំ គឺមានតែញញឹម នាំឱ្យអារម្មណ៍ល្អហើយឆ្ពោះទៅមុខឥឡូវនេះ ”​ ៕

អត្ថបទដោយ៖ ពីង​​ ជូអេង ( កូនត្រចៀកកាំ )

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia