ជាធម្មតាពេលមានវិបត្តិអតិផរណា អ្នកដែលចេះប្រើលុយ គេតែងតែយកលុយទៅវិនិយោគលើទ្រព្យណាដែលអាចប្រឆាំងនឹងអតិផរណា ព្រោះពេលអតិផរណាកើនឡើងអ្នកទុកលុយជាប់ខ្លួនច្រើនពេកនឹងធ្វើឲ្យលុយកាន់តែបាត់បង់តម្លៃ។
ជាក់ស្ដែងសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងជាអ្នកវិនិយោគជើងចាស់បានយកលុយទៅវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗខាងក្រោមដើម្បីបង្កើតចំណូលអំឡុងពេលមានវិបត្តិផរណា នេះបើយោងតាមការចុះផ្សាយរបស់ Yahoo Finance។
១. Waste Management
Waste Management គឺជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ដ៏ធំមួយរបស់សហរដ្ឋអាមេរិក. ថ្វីត្បិតតែវាមិនមែនស្ថិតវិស័យដែលគេចូលចិត្តក៏ដោយ តែមិនថាស្ថិតនៅក្នុងកាលៈទេសៈណានោះទេ ក្រុមហ៊ុនផ្នែកគ្រប់គ្រងសំណល់នេះនៅតែដំណើរការល្អ។
ជាក់ស្ដែងភាគហ៊ុនរបស់ក្រុមនេះបានកើនឡើងទ្វេដងនៅ៥ឆ្នាំចុងក្រោយនេះ។ លើសពីនេះនៅ៩ខែដំបូងនៃឆ្នាំ២០២២នេះប្រាក់ចំណូលរបស់ Waste Management កើនឡើង១១% ចំណែកភាគលាភរបស់ក្រុមហ៊ុននេះកើនឡើង១៩ឆ្នាំជាប់ៗគ្នា។
២. Caterpillar
Caterpillar គឺជាក្រុមហ៊ុនរកស៊ីខាងវិស័យផលិតឧបករណ៍សម្រាប់សាងសង់ក៏ដូចជាវិស័យថាមពល។ ជាពិសេសអាជីវកម្មខាងផ្នែកថាមពលគឺជាផ្នែកមួយដែលធ្វើឲ្យក្រុមហ៊ុននេះនៅតែមានចំណូលរឹងមាំអំឡុងពេលមានវិបត្តិអតិផរណា។ ចំពោះភាគលាភក្រុមហ៊ុននេះគឺ១.២០ដុល្លារក្នុងមួយហ៊ុន ហើយភាគលាភប្រចាំថ្ងៃគឺកើនឡើង២៨ឆ្នាំជាប់ៗគ្នា។
៣. Walmart
Walmart គឺជាក្រុមហ៊ុនលក់គ្រឿងទេសខ្នាតយក្សនៅអាមេរិក ហើយបើទោះបីជាពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយក៏ក្រុមហ៊ុននេះនៅតែអាចរក្សាហាងជាង៤,៧០០ហាងនៅសហរដ្ឋអាមេរិកបានដែរ។ ជាពិសេសទោះបីជាអតិផរណាកើនឡើងក៏ប៉ះពាល់ដល់ក្រុមហ៊ុននេះដែរព្រោះជាក្រុមហ៊ុនដែលលក់ទំនិញធូថ្លៃ។ ភាគលាភរបស់Walmart កើនឡើងជាលំដាប់ក្នុងរយៈពេល៤៩ឆ្នាំចុងក្រោយនេះហើយភាគលាភដែលអ្នកវិនិយោគទទួលបានគឺ២.២៤ដុល្លារក្នុងមួយហ៊ុន៕