សម្ពោធសាខាហ្រ្វេនឆាយនៅទួលទំពូង ហាងនំ Big Apple Donuts & Coffee នឹងមានការប្រូម៉ូសិនពិសេសៗ

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហាងនំ Big Apple Donuts & Coffee បានធ្វើការសម្ពោធសាខាហ្រ្វេនឆាយ របស់ខ្លួនបន្ថែមទៀតដែលមានទីតាំងនៅទួលទំពូង ក្បែរផ្សារទួលទំពូងតែម្តង។

ក្រឡេកមកមើលហាង Big Apple Donuts & Coffee គឺបានបើកដំណើរការដំបូងគេនៅក្នុងប្រទេសកម្ពុជានៅអំឡុងដើមឆ្នាំ២០១៥ ដែលជាយីហោនំដូណាត់ដ៏ល្អបំផុតនៅកម្ពុជាដែលរសជាតិនំនៅក្នុងហាងពិតជាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនឱ្យអតិថិជិនបានភ្លក់រសជាតិពីហាង Big Apple ហើយតែងតែត្រឡប់មកគាំទ្រម្តងទៀតមិនខានឡើយ។

ក្រុមហ៊ុន Duskin Japan គឺជាអ្នកនៅពីក្រោយនៃភាពជោគជ័យរបស់ Big Apple Donuts & Coffee ដែលតែងតែបន្តផលិតនូវរសជាតិច្នៃប្រឌិត និងប្លែកៗដូចជា ទុរេន តែបៃតង នំដូណាត់ស្រួលឆ្ងាញ់ ដែលធ្វើអោយមាននំកាន់តែមានភាពល្អឥតខ្ចោះទៅនឹងរសជាតិបែបជនជាតិអាស៊ី។

៨

អ្វីដែលកាន់តែពិសេសទៀតនោះ នៅព្រឹកថ្ងៃសម្ពោធសាខាថ្មីនៅទួលទំពូង គឺមានអតិថិជនចំនួន ៥០នាក់ដំបូងគេ ដែលទទួលបាននំដូចណាត់ចំនួន ១ប្រអប់ដោយក្នុង១ប្រអប់នោះគឺមាននំរហូតដល់ទៅ៦នំ ហ្រ្វីសម្រាប់ការសម្ពោធសាខាថ្មីនេះផងដែរ ហើយនៅថ្ងៃចែហ្រ្វីៗនោះគឺមានអតិថិជនរង់ចាំជាច្រើននាក់ផងដែរ។

៧

សូមបញ្ជាក់ថា Big Apples Donuts &Coffee គឺជាម៉ាកនំដូណាត់ដ៏ល្បីល្បាញ មានប្រភពដើមមកពីប្រទេសម៉ាឡេស៊ី និងត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន Star Food Enterprise Co., Ltd នៅក្នុងដែរ Big Apple Donuts & Coffee តែងតែផ្តល់ជូនអតិថិជននូវជម្រើសនំដូណាត់ល្អៗជាច្រើនរសជាតិ រួមជាមួយកាហ្វេ តែ ភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទទៀតផងដែរ។

៦

ចំពោះការបើកសាខាថ្មីនេះផងដែរ គឺមានការប្រូម៉ូសិនពិសេសៗជាច្រើនដែលមានដូចជា ទិញ២ ថែម១ ទិញ៤ ថែម២ ទិញ៨ ថែម៥ ដោយឥតគិតថ្លៃ សម្រាប់ការប្រូម៉ូសិននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ហើយការប្រូម៉ូសិននេះដែរ គឺមានសម្រាប់តែការមកទិញដល់ហាងផ្ទាល់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែម លោកអ្នកអាចឆាតទៅកាន់ហ្វេសប៊ុកផេក Facebook page ៖ Big Apple Donuts & Coffee Cambodia ៕

៤៥

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia