មិនធម្មតា! យុវតីថៃ ១រូបចិញ្ចឹមតែត្រីក្រឹមលក់សោះ មួយខែៗសល់លុយរាប់ម៉ឺន$
ធី ស្រីល័ក្ខJUNE 13 20232.7 K views

កុំមើលងាយរបរតូចតាច ព្រោះបច្ចុប្បន្ននេះឱ្យតែយើងចេះច្នៃបន្តិចនោះរបរតូចអាចចេញជាចំណូលធំបាន តូយ៉ាងដូចជាយុវតីវ័យក្មេង ១រូប ដែលជាជនជាតិថៃបានចិញ្ចឹមតែត្រីក្រឹមលក់សោះក្នុងមួយថ្ងៃអាចលក់រកចំណូលបាន៥០០ដុល្លារ ខណៈដែលក្នុងមួយខែគាត់អាចសល់លុយដល់ទៅរាប់ម៉ឺនដុល្លារឯណោះ។

កញ្ញា Pee Kim ដែលជាយុវតីមួយរូបចិញ្ចឹមត្រីក្រឹមនៅប្រទេសថៃ បាននិយាយថា តាំងពីដើមឡើយមកកញ្ញាពុំមានចំណង់ចំណូលចិត្តជាមួយត្រឹក្រឹមឡើយ ប៉ុន្តែនៅក្នុងគ្រួសារវិញមានបងប្រុសនិងប្អូនប្រុសរបស់គាត់តែងតែទៅទិញត្រឹមក្រឹមមកចិញ្ចឹមលេងនៅក្នុងផ្ទះ តែនៅពេលបងប្រុសទិញក្រឹមមកតែងតែមានក្មេងៗឬអ្នកភូមិនៅជិតផ្ទះតែងតែមកសុំចែកទិញ ដោយសារតែពួកគាត់ឃើញថាទាំងនោះមានពណ៌ស្អាតៗ។

ក្រោយពីឃើញគេមកសុំចែកដល់ផ្ទះដូច្នេះហើយ កញ្ញា Pee Kim បាននឹកឃើញថា បើយើងអាចបង្កាត់ពូជត្រីទាំងនេះឱ្យបានល្អប្រាកដជាអាចរកចំណូលបានច្រើន ដោយសារតែប្រភេទត្រីដែលបងប្រុសគាត់ទិញមកគឺស្អាតហើយប្លែកៗ ប៉ុន្តែទោះបីជាយុវតីថៃរូបនេះនិយាយបែបនេះក៏បងប្រុសមិនចាប់អារម្មណ៍ដែរ ព្រោះតែបងគាត់បាននិយាយថាទៅមិនរួចទេ ហេតុតែឃើញផ្លូវបង្កើតចំណូលទោះគេនិយាយបែបណាក៏យុវតីនេះមិនខ្វល់ ពោលគឺគាត់គ្រាន់តែសួរពីបងប្រុសថាត្រីនេះទិញនៅម្តុំណាងាយស្រួលគាត់ទៅនិយាយជាមួយអ្នកលក់ដើម្បីយកពូជត្រីនេះមកចិញ្ចឹមលក់បន្ត។

យុវតីថៃខាងលើ ក៏បាននិយាយថា ក្រោយពីទិញពូជត្រីក្រឹមមកចិញ្ចឹមហើយនោះ ក្មេងស្រីរូបនេះពុំចេះនៅបច្ចេកទេសថែទាំឡើយ ដូច្នេះគាត់ក៏បានស្រាវជ្រាវពីយូធូបស្រាវជ្រាវចុះឡើងៗគាត់ក៏បានឃើញកសិដ្ឋាន១ បានប្រកាសពីការបង្រៀនបច្ចេកទេសចិញ្ចឹមត្រីក្រឹមឱ្យបានផលល្អ ពេលនោះគាត់ក៏បានចុះឈ្មោះរៀនដោយចាយលុយអស់ប្រមាណជិត ៣០ដុល្លារ។

1

កញ្ញា Pee Kim បានលើកទៀតថា ក្រោយពីរៀនបានមួយសប្តាហ៍ទម្រាំតែអាចយល់ពីបច្ចេកទេសដូរទឹកត្រីក្រឹម បច្ចេទេសដាក់ចំណី បច្ចេកទេសភ្ញាស់កូន បន្ទាប់រៀនបានចេះហើយយុវតីរូបនេះក៏សាកល្បងមកចិញ្ចឹមនៅផ្ទះខ្លួនឯងប៉ុន្តែនៅមិនទទួលបានផលល្អ តែយុវតីរូបនេះមិនចុះចាញ់ឡើយគឺរៀនហើយរៀនទៀតរហូតជាង ១ឆ្នាំកន្លះទម្រាំតែគាត់អាចចេះស្ទាត់នៅបច្ចេកទេសចិញ្ចឹមត្រីក្រឹមនេះ។

ក្រោយពីចំណាយពេលរៀននៅបច្ចេកទេសចិញ្ចឹមត្រីក្រឹមនេះបានរយៈពេលជាងមកឆ្នាំ យុវតីថៃរូបនេះក៏សាកល្បងបើកកន្លែងចិញ្ចឹមនៅក្រោមផ្ទះហើយពីមួយថ្ងៃទៅមួយថ្ងៃចេះតែទទួលបានពូជល្អរហូតអាចចិញ្ចឹមពីតិចក្បាលឡើងដល់រាប់រយក្បាល។ ការចិញ្ចឹមចេះតែទទួលបានផលល្អ អាចធ្វើឱ្យយុវតីថៃ Pee Kim រកចំណូលពីការលក់ត្រីក្រឹមក្នុងមួយថ្ងៃបាន ៥០០ដុល្លារ ហើយបើគិតជាប្រាក់ចំណូលប្រចាំខែវិញគឺអាចរកបានជាង១ម៉ឺនដុល្លារឯណោះ ។

2

នៅត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាប្រាកដជាឆ្ងល់ថា មូលហេតុអ្វីគ្រាន់តែចិញ្ចឹមត្រីក្រឹមលក់សោះគាត់អាចរកចំណូលបានច្រើនម្លេះ គឺដោយសារពូជត្រីដែលគាត់យកមកបង្កាត់ពូជលក់គឺល្អៗហើយពណ៌ស្អាត មិនតែប៉ុណ្ណោះគាត់ម៉ូយធំៗដែលភាគច្រើនគេមកទិញចន្លោះពី២០០ក្បាល ទៅ៥០០ ក្បាលក្នុងមួយថ្ងៃដើម្បីនាំចេញយកទៅលក់ប្រទេសក្បែរខាង។

កញ្ញា Pee Kim បានបញ្ជាក់ថា ទោះបីជារបរចិញ្ចឹមត្រីក្រឹមនេះរៀងរវល់បន្តិចមែន តែសម្រាប់គាត់ងាយស្រួលរកចំណូលខ្លាំងណាស់ ពោលគ្រាន់តែនៅផ្ទះច្នៃក្រោមផ្ទះបន្តិចសោះក៏គាត់អាចទាញចំណូលបានរាប់ម៉ឺនដុល្លារដែរ លើសពីនេះទៅទៀតនៅថ្ងៃខាងមុខយុវតីថៃរូបនេះនឹងច្នៃកន្លែងកសិដ្ឋានចិញ្ចឹមត្រីក្រឹមនេះឱ្យធំជាងមុនថែមទៀតផង ដើម្បីផ្គត់ផ្គង់ឱ្យទាន់ទៅតាមតម្រូវការអតិថិជន៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia