ល្អណាស់! ក្រុមហ៊ុន Angkormilk បញ្ចេញផលិតផលថ្មី១ ប្រភេទ ចូលរួមការពារបរិស្ថានពេលប្រើប្រាស់រួច

ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបង្ហាញផលិតផលថ្មីមួយប្រភេទ ដែលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនហើយផលិតផលនោះដែលគឺអាចជួយថែរក្សាការពារដល់អ្នកប្រើប្រាស់ បន្ថែមពីនោះគឺអាចជួយការពារបរិស្ថានក្រោយពីប្រើប្រាស់រួច គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថានអាស៊ិបទិក (Aseptic pack)។

21

ដោយយោងតាមប្រសាសន៍តំណាង នាយកដ្ឋានផ្នែកលក់និងទីផ្សារ របស់ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននិយាយថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ជាក្រុមហ៊ុនមួយដែលមានជាសង្វាក់ផលិតកម្មបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិតផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អេស្បាញ។

17

លោក បាននិយាយថាបន្តថា ចំពោះទឹកដោះគោខាប់សញ្ញាក្បាលគោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះក៏ដូចគ្នាទៅនឹងប្រអប់ក្រដាសបរិស្ថានផលិតផលម៉ាក Tetra Pak ពីប្រទេសសិង្ហបុរី។ ហើយប្រអប់ក្រដាសបរិស្ថាននេះជាប្រភេទប្រអប់អាស៊ិបទិក(Aseptic pack)ដែលមាន៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់បានយ៉ាងល្អជាទីបំផុត៖

១. ស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទីបន្សីភ្ជាប់ស្រទាប់ដទៃៗទៀតផងដែរ។

២. ស្រទាប់ទី៣  ជាស្រទាប់អាលុយមីញ៉ូមជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភនិងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។

៣. ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះមានភាពរឹងមាំនិងធ្វើអោយផ្ទៃប្រអប់រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរក្នុងផលិតផលនោះទេ។

23

ដូច្នេះ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជានឹងបន្តវិនិយោគឥតឈប់ឈរទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោកមកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដូចដែលបាននិងកំពុងធ្វើកន្លងមកហើយនេះក៏ជាពាក្យស្លោករបស់ក្រុមហ៊ុនផងដែរ“អង្គរមីលល្អសម្រាប់សុខភាពអ្នក” ។

លើសពីនេះទៅទៀត បើគិតមកដល់ពេលនេះរោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ ហិចតា គឺស្មើនឹងពីរដង ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ "អង្គរមីល" ហើយបាននិងកំពុង ផ្តល់ការងារជូនកម្មករនិយោជិត សរុប ៦១៣ នាក់  និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ 

24

សូមបញ្ជាក់ផងដែរថា រោងចក្រផលិតទឹកដោះគោ "អង្គរមីល" មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត "ទឹកដោះគោម៉ាកអង្គរមីល" ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង "មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ"។ រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល  សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

១. ទឹកដោះគោ(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

២. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 

៣. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

៤. ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

៥. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ៕

22

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia