ចង់ពង្រឹងភាសា តែខ្សោយពាក្យថ្មីៗ! ស្គាល់ App ៣នេះចេះពាក្យរាល់ថ្ងៃ ស្រួលនិយាយអង់គ្លេស
Ping Chou EngJUNE 21 20235.8 K views

ការរៀនសូត្រចំណេះដឹងថ្មីៗ ចំណេះដឹងភាសា មិនមែនយើងអាចរៀនបានតែក្នុងសាលារៀននោះទេ សម័យនេះយើងអាចរៀនបាននៅលើអនឡាញ រៀនតាមការទស្សនាវីដេអូ ខ្សែភាពយន្តបរទេស ការសន្ទនានិងពេលខ្លះយើងអាចរៀនពីការងារដែលយើងកំពុងធ្វើរាល់ថ្ងៃបានថែមទៀត។

យ៉ាងណាមិញសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពភាសាអង់គ្លេសមួយចំនួន ពួកគាត់ប្រហែលជាមានគំនិតថាខ្លួនឯងខ្សោយក្នុងការស្គាល់និងចេះនូវពាក្យថ្មីៗសម្រាប់ប្រើក្នុងការសន្ទនា ឬការសរសេរជាដើម ដូច្នេះហើយបងប្អូនគួរ Download App ល្បីៗ៣នេះទុកក្នុងទូរស័ព្ទដៃ អាចធ្វើឱ្យយើងរៀនពាក្យរាល់ថ្ងៃ ងាយនិយាយអង់គ្លេសជាងមុន៖

កម្មវិធីសិក្សាពាក្យក្នុងភាសាអង់គ្លេស១នេះ​ ត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក តាំងពីឆ្នាំ២០១១​ ដែលមានជាច្រើនភាសារួមបញ្ចូលគ្នា ជាពិសេសភាសាអង់គ្លេស និងការពង្រឹងពាក្យថ្មីៗ សម្រាប់មនុស្សវ័យជំទង់ និងមានមុខងារសម្រាប់បង្រៀនកុមារបានថែមទៀតផង។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

អេបមួយនេះមានពាក្យសម្រាប់ឱ្យបងប្អូនរៀនជាប្រចាំថ្ងៃ មានការពន្យល់លើពាក្យនីមួយៗ សាកសមបំផុតសម្រាប់អ្នករៀនដំបូង អ្នកចេះខ្លះៗ​ហើយ។ ចំពោះកម្មវិធីនេះដែរអាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែអាចប្រើបានតែនៅលើទូរស័ព្ទដៃប្រភេទ Android តែប៉ុណ្ណោះ។

៣. WordUp | AI Vocabulary Builder

អេប១នេះមានអត្ថប្រយោជន៍​ខ្លាំងណាស់សម្រាប់អ្នកចង់រៀនភាសាអង់គ្លេស ព្រោះវាមុខងារច្រើនដូចជាការស្តាប់ រៀនពីសៀវភៅ E-book និងមានពាក្យថ្មីៗរាល់ថ្ងៃសម្រាប់យើងចូលទៅមើលនិងអនុវត្ត។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។

ជារួមការរៀនពាក្យជាប្រចាំថ្ងៃអាចធ្វើឱ្យយើងមានពាក្យថ្មីក្នុងការនិយាយ ការសន្ទានា អាចអានបានស៊ីជម្រៅ អាចយល់ច្បាស់ពីការស្តាប់ភាសាបរទេស អាចសរសេរបានល្អថែមទៀតផង ប៉ុន្តែវាទាមទារឱ្យយើងមានអនុវត្តឱ្យជាប់លាប់។ ឧទាហរណ៍ថា បងប្អូនចង់ចេះភាសាអង់គ្លេសប្រើក្នុងជំនួញ បងប្អូនគួររៀនពាក្យថ្មីៗក្នុងវិស័យនោះឱ្យបាន៥-១០ពាក្យក្នុងមួយថ្ងៃតាមពេលវេលាដែលបងប្អូនមាន និងកត់ត្រាពាក្យថ្មីៗដែលបានរៀនចេះចាំដាក់ចូលក្នុងសៀវភៅមួយដោយឡែក យូរៗជាទម្លាប់នោះបងប្អូននឹងឃើញថាខ្លួនឯងប្លែកមិនខាន៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia