ប្រាប់តៗគ្នាផង! រូបមន្តសាមញ្ញមួយអ្នកត្រូវដឹង ជៀសវាងដាក់លុ.យវិនិយោ.គចាញ់បោ.កគេ
Toeuy HongMARCH 28 2024311 views

កន្លងមកមានប្រជាជនខ្មែរជាច្រើនចាញ់បោកគេក្នុងការវិនិយោគផ្សេងៗអស់លុយរាប់សិបម៉ឺនដុល្លារ ហើយអ្នកខ្លះស្ទើរតែអស់លុយពីខ្លួនដោយសារ ពួកគាត់គ្មានចំណេះដឹងក្នុងការវិនិយោគ មានភាពលោភលន់និងចង់បានលុយស្រួលៗជាដើម។

ទាក់ទងនឹងការចាញ់បោកគេក្នុងការវិនិយោគនេះដែរ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន F.I Vision Capital បានផ្ដល់ជារូបមន្តសាមញ្ញមួយដើម្បីឲ្យបងប្អូនមើលថាតើការវិនិយោគមួយនោះជាការឆបោកឬការវិនិយោគត្រឹមត្រូវមុននឹងបងប្អូនសម្រេចចិត្តដាក់លុយវិនិយោគជាមួយគម្រោងវិនិយោគណាមួយឬបុគ្គលណាម្នាក់។

លោក ង៉ែត ជូ បានលើកឡើងថា បើគម្រោងវិនិយោគដែលម្ចាស់គម្រោងអះអាងថាផ្ដល់ផលចំណេញដល់អ្នកវិនិយោគ១០% ២០% ឬ៤០% ក្នុងមួយខែគឺជាការវិនិយោគមួយដែលមានហានិភ័យខ្ពស់ហើយភាគច្រើនគឺជាការវិនិយោគឆបោកតែម្ដង

ត្រង់នេះដែរលោកបានបង្ហើបថាគម្រោងវិនិយោគដែលធានាផ្ដល់ផលចំណេញចាប់ពី១០%ក្នុងមួយខែនេះគឺមានហានិភ័យខ្ពស់ណាស់ពោលគឺបើអ្នកវិនិយោគមួយឆ្នាំបានផលចំណេញរហូតដល់ទៅ១២០%។ លោកបានបញ្ជាក់ទៀតថាការវិនិយោគដែលផ្ដល់ផលចំណេញខ្ពស់បែបនេះទោះជាអ្នកវិនិយោគមិនជួបហានិភ័យក៏ម្ចាស់គម្រោងវិនិយោគខ្លួនឯងត្រូវជួបហានិភ័យខ្លួនឯងដែរព្រោះម្ចាស់គម្រោងវិនិយោគមិនមែនចេះតែមានលំហូរសាច់ប្រាក់ដើម្បីផ្ដល់ចំណេញដល់អ្នកវិនិយោគរហូតនោះទេ។

ត្រូវចាំថាគម្រោងវិនិយោគមួយចំនួនដែលផ្ដល់ផលចំណេញខ្ពស់ភាគច្រើនអ្នកវិនិយោគបានផលចំណេញតែដំបូងៗទេដោយសារម្ចាស់គម្រោងគេបានលុយពីវិនិយោគិនថ្មីហើយយកទៅបង្វិលឲ្យទៅវិនិយោគិនមុន។ យ៉ាងណាមិញពេលគ្មានលំហូរវិនិយោគិនថ្មីៗចូលមកនោះគម្រោងវិនិយោគនឹងត្រូវជាប់គាំងហើយម្ចាស់គម្រោងវិនិយោគអាចនឹងប្រមូលលុយរត់បាត់។

គួរបញ្ជាក់ភាពមានបានមិនមែនកើតឡើងស្រួលៗនោះទេ ដូច្នេះការគ្មានចំណេះដឹងទាក់ទងនឹងការវិនិយោគបូកផ្សំនឹងភាពលាភលន់និងការចង់បានលុយស្រួលៗពេកអាចនឹងធ្វើឲ្យអ្នកខាតបង់លុយទទេ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia