ការសិក្សា៖ ចង់មានជីវិតប្រសើរ ធ្វើកា.រ រក.ស៊ីរីកចម្រើនលឿន ត្រូវដកខ្លួនចេញពីរឿងទាំង៥នេះ
Kan DaraAPRIL 27 20248.6 K views

រូបវិទូ Albert Einstein បាននិយាយថា មានតែមនុស្សឆ្គួតប៉ុណ្ណោះ ដែលធ្វើសកម្មភាពដដែល តែប្រាថ្នាចង់បានលទ្ធផលផ្សេង។ ដូចគ្នា ប្រសិនបើអ្នកចង់មានជីវិតល្អប្រសើរ ត្រូវហ៊ានដកខ្លួនចេញពីរឿងទាំង៥ខាងក្រោមនេះ ដោយយោងតាមការសិក្សារបស់ ask HR green.org៖

/. ស្តីបន្ទោស៖ ការចូលចិត្តស្តីបន្ទោសទៅកាន់អ្នកដទៃនូវរាល់សំណាងអាក្រក់របស់ខ្លួនគឺជាសកម្មភាពអវិជ្ជមានមួយដែលធ្វើឲ្យអ្នកមិនអាចទទួលបានភាពចោគជ័យនោះឡើយ។​​ ការស្តីបន្ទោសទាំងនោះមានទម្រង់ច្រើនរូបភាពដូចជា ការស្តីបន្ទោសទៅកាន់គ្រួសារ មិត្តភក្តិ រដ្ឋាភិបាល ឬមនុស្សជុំវិញខ្លួនដែលជាបុព្វហេតុធ្វើឲ្យខ្លួនក្រ ឬរស់នៅក្នុងស្ថានភាពពិបាកជាដើម។

/. ដឹងគ្រប់រឿង៖ ជាធម្មតា បុគ្គលដែលគិតថាខ្លួនឯងចេះគ្រប់រឿងគឺរមែងតែងតែមិនបើកចិត្តរៀនពីអ្នកដទៃ ឬរៀននូវអ្វីដែលថ្មីនោះទេ។ កត្តានេះហើយបានធ្វើឲ្យពួកគេមិនអាចអភិវឌ្ឍខ្លួនឈានទៅរកការរីកចម្រើនបានឡើយ មិនតែប៉ុណ្ណោះពួកគេបានស្ថិតនៅត្រឹងមួយកន្លែង ឬកំពុងដើរថយក្រោយទៀតក៏ថាបាន។

/. ភ័យខ្លាច៖ ភាពភ័យខ្លាចគឺជាកត្តារារាំងមួយដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចបោះជំហានទៅកាន់ភាពជោគជ័យរបស់ខ្លួនបាន។ នៅពេលដែលអ្នកចង់ធ្វើអ្វីមួយឲ្យសម្រេចចេញជាលទ្ធផល ប៉ុន្តែអ្នកគ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការធ្វើវា នោះវាបានបង្ហាញឲ្យឃើញថាអ្នកបរាជ័យបាត់ទៅហើយ។

/. តំបន់សុវត្ថិភាព៖ គឺជាកន្លែងមួយដែលមនុស្សភាគច្រើនចូលចិត្តរស់នៅបំផុត ព្រោះវាធ្វើឲ្យការរស់នៅមានភាពងាយស្រួល និងមិនមានភាពស្មុគស្មាញឡើយ។ ជាមួយគ្នានេះដែរ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យមនុស្សចូលចិត្តរស់នៅក្នុងតំបន់គ្មានភាពរីកចម្រើន និងពិបាកឈានឆ្ពោះទៅកាន់ភាពមានបាន ឬជោគជ័យណាស់។

/. មិនច្បាស់លាស់៖ បានធ្វើឲ្យមនុស្សស្ថិតនៅជាមួយភាពវិលវល់ ចំណាយពេលខ្ជះខ្ជាយយ៉ាងច្រើនទៅលើរឿងមិនប្រាកដប្រជា។ ជួនកាលពួកគេអាចនឹងមិនដឹងថាខ្លួនឯងជានរណា ហើយអ្វីដែលខ្លួនចង់បានពិតប្រាកដនៅក្នុងជីវិតនោះឡើយ ដែលជាកត្តាមួយនាំឲ្យពួកគេពិបាកក្នុងការទទួលបានភាពជោគជ័យ និងភាពមានបានណាស់។

យ៉ាងណាមិញ ព្រះពុទ្ធទ្រង់ត្រាសសម្តែងថា បុគ្គលសាបព្រួសនូវពូជណា រមែងបានច្រូតកាត់នូវផលនោះ ចូរក្រវាត់ចោលនូវចង្រៃ ហើយញាត់បន្ថែមនូវរឿងចម្រើន ទើបអនាគតថ្កុំថ្កើន រស់នៅរីករាយ ដុះដាលទាំងការងារ និងការរកស៊ី៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia