ប្រយ័ត្នដកបេក្ខភាព! ប្អូនៗ ត្រូវប្រឡងបាក់ឌុប (ថ្នាក់ទី១២) ថ្ងៃស្អែក ហាមយករបស់ ២នេះជាប់ខ្លួន
Kan DaraAUGUST 27 20253.6 K views

បាំងតែមួយថ្ងៃទៀត ការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥ នឹងចាប់ផ្តើមទូទាំងប្រទេសកម្ពុជា ខណៈមានបេក្ខជនសរុបចំនួន ១៤៦,៧២០នាក់, ថ្នាក់សង្គមមានចំនួន ១០៦,០៤២នាក់ និងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួន ៤០,៦៧៨នាក់។

 

ក្នុងនោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ណែនាំ​ដល់​បេក្ខជន​មិនត្រូវ​ធ្វើ​សកម្មភាព​មួយចំនួន ជាពិសេសគឺ មិន​ត្រូវយក ​សៀវភៅ ឬសំណៅ​ឯកសារ​គ្រប់​រូបភាព​ និង ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ចូលក្នុង​មណ្ឌល​ប្រឡងឡើយ។ ប្រសិនបើរកឃើញ អាចនឹងត្រូវដកសិទ្ធប្រឡងភ្លាមៗ។

សសឆ 

ថថ

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដាំផ្ញើដល់​បេក្ខជនទាំង​អស់ ត្រូវ​រក្សា​អនាម័យ និង​សុខភាព​ឱ្យ​បាន​ល្អ ដោយ​ត្រូវ​សម្រាក​ បរិភោគ​អាហារ និង​ទទួលទាន​ទឹក​ស្អាត​ឱ្យ​បាន​គ្រប់គ្រាន់ ជាពិសេស​ទទួលទាន​អាហារ​ពេលព្រឹក ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ក្លាហាន​ អារម្មណ៍​នឹង​ន ប្រកប​ដោយ​ភាព​ជឿជាក់​ ប្រុង​ប្រយ័ត្ន​ពេលធ្វើ​ដំណើរ​ទៅ-មក​​មណ្ឌល​ប្រឡង រួមទាំងជូនពរឲ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នាផងដែរ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia