ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា តំបន់នេះនឹងក្លាយជាតំបន់ឧស្សាហកម្ម និងត្រូវប៉ាន់ នាពេលខាងមុខ
Bunthoeun KoemMAY 21 20251.4 K views

សម្ដេចធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា តំបន់ឱរ៉ាល់ នៃខេត្ដកំពង់ស្ពឺ នឹងក្លាយទៅជាតំបន់ឧស្សាហកម្ម និងទាក់ទាញការវិនិយោគ ខណៈតំបន់នេះត្រូវបានហ៊ុំព័ទ្ធដោយផ្លូវសំខាន់ៗជាច្រើនខ្សែ។ ប្រសាសន៍លើកឡើងខាងលើត្រូវបានធ្វើនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

499980835 1013627687614892 7261884896649151908 N

ថ្លែងនៅក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា «ឥឡូវនៅឱរ៉ាល់មិនត្រឹមតែជាកន្លែងតភ្ជាប់ទៅខេត្ដកំពង់ស្ពឺ ទៅផ្លូវជាតិលេខ៤ទេ គឺមានផ្លូវកាត់ទៅផ្លូវជាតិលេខ៥ ហើយនាពេលខាងមុខផ្លូវ១ខ្សែទៀតនឹងលេខរូបរាងឡើង ខណៈលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គ្រោងធ្វើការសាងសង់ក្នុងពេលឆាប់ៗ ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ចាក់ទៅខេត្ដកោះកុង»។

«អ៊ីចឹងកន្លែងឱរ៉ាល់នេះជាកន្លែងឱកាសសម្រាប់វិនិយោគ ព្រោះចង់ទៅតាមផ្លូ​​វជាតិលេខ៥ក៏បាន ចាក់ទៅផ្លូវជាតិលេខ៤ ឬចាក់ទៅកោះកុង អ៊ីចឹងតំបន់នេះថ្ងៃក្រោយអាចជាតំបន់កសិ-ឧស្សាហកម្ម ឬឧស្សាហកម្មបន្ថែមទៀតសម្រាប់ប្រែកក្លាយពីកន្លែងដែលជាក្រីក្រជាងគេទៅជាកន្លែងត្រូវប៉ាន់ ហើយជាកន្លែងដែលរោងចក្រនឹង និងសកម្មភាពសេដ្ឋកិច្ចជាច្រើន រួមទាំងសកម្មភាពទេសចរណ៍ផ្សេងៗនឹងមកតំបន់នេះ» នេះជាប្រសាស៍បញ្ជាក់បន្ថែមរបស់សម្ដេចធិបតី៕ 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia