ជាមោទកភាពមួយសម្រាប់កម្ពុជា ខណៈកីឡា ២ ប្រភេទរួមមាន កីឡាហែលទឹក និងកីឡាអត្ដពលកម្ម (រត់ប្រណាំង) ដែលមិនធ្លាប់ឈ្នះមេដាយមាសទាល់តែសោះនៅក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម ប៉ុន្ដែពេលនេះកីឡាករ និងកីឡាការិនីកម្ពុជាអាចដណ្ដើមជូនជាតិបានហើយ នៅក្នុងការប្រកួតស៊ីហ្គេមលើទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ចំពោះកីឡាករ និងកីឡាការិនី ដែលដណ្ដើមបានមេដាយមាសលើកីឡាទាំង ២ នេះរួមមាន៖
១. កីឡាករ ឈុន ប៊ុនថន (កីឡារត់ប្រណាំង)
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ កីឡាកររូបនេះបានដណ្ដើមបានមេដាយមាសដំបូងក្នុងប្រវត្ដសាស្ដ្រនេះ លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ។ មុនទទួលបានមេដាយមាសជូនជាតិ កីឡាករ ឈុន ប៊ុនថង បានយកឈ្នះកីឡាករ ៨ ប្រភេទផ្សេងទៀតក្នុងវិញ្ញាសានេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយប្រើថេរៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី។
២. កីឡាការិនី កាំង មុយនីន (កីឡាហែលទឹក)
កីឡាការិនី កាំង មុយនីន បានដណ្តើមមេដាយមាសដំបូងបំផុតសម្រាប់កីឡាហែលទឹកម្ពុជា លើប្រភេទវិញ្ញាសា ហែល 400m Bi Fins ។ ដោយការប្រកួតនេះត្រូវបានធ្វើឡើងនៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១២ ខែឧសភា។
ការដណ្ដើមបានមេដាយមាសដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដកម្ពុជាលើវិញ្ញសាហែលទឹកក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមនេះ គឺកីឡាការិនី កាំង មុយនីន បានចាយពេល ៣:៥៩.០១នាទី តាមពីក្រោយដោយកីឡាការិនីឥណ្ឌូនេស៊ី AZ Zahra Raqiel ដែលប្រើពេល ៤:០៥.៩៧ នាទី។
ក្រៅពីដណ្ដើមមានមេដាយមាសលើវិញ្ញសារហែល 400m Bi Fins កីឡាការិនី កាំង មុយនីន ក៏ដណ្ដើមបានមេដាយមាល១គ្រឿងទៀតលើវិញ្ញាសា ហែល 200m Bi Fins ផងដែរ ដោយប្រើថេរៈវេលា ១:៥១.៦៩ នាទី តាមពីក្រោយដោយកីឡាការិនីហ្វីលីពីន Cabayaran Alexi Kouzenye ប្រើពេល ១:៥៦.២៩ នាទី៕
អត្ថបទ៖ កឹម ប៊ុនធឿន