រៀនកសិកម្មមិនអស់លុយ ! មកស្គាល់ App មួយបង្រៀនកសិកម្មចេះច្បាស់ដូចអ្នកជំនាញ និងមិនអស់លុយមួយរៀល
Sambat SokhlangDECEMBER 10 20231.1 K views

បច្ចុប្បន្នវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយទ្រទ្រង់ទៅដល់សុខមារភាពរាងកាយប្រជាជនយើងទូទៅ។ហើយទន្ទឹមនឹងនោះ ឃើញថាបច្ចុប្បន្នក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់អារម្មណ៍ក្នុងការធ្វើកសិកម្មនេះផងដែរ ហេតុនេះហើយថ្ងៃនេះ Business Cambodia នឹងមកបង្ហាញបងប្អូនពី App បង្រៀនកសិកម្មថ្មីមួយ ដែលមានបង្រៀនបច្ចេកទេសដាំដំណាំនិងពិភាក្សាពីបញ្ហាក្នុងវិស័យកសិកម្មបានដោយឥតគិតថ្លៃ ហើយអាចរៀនកសិកម្មចេះស្ទាត់បានរហ័សបំផុត។

Be24b880 A9ef 4135 Abc6 Aaf3d44274c0

ដោយ App នោះមានឈ្មោះថា “ចំការ” ជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។ដោយកម្មវិធី ចំាការ នេះមានមុខងារសំខាន់ៗចំនួន៦ សំខាន់ៗដែលរួមមាន ៖

  • មុខងារទី១ ៖ ក្នុងនោះមានមុខងារផ្ទុកឯកសារបច្ចេកទេស រួមមានឯកសារសំខាន់ៗដូចជាសៀវភៅទាក់ទងទៅនឹងការចិញ្ចឹមសត្វ និងដាំដំណាំជាដើម។
  • មុខងារទី២ គឺជំនួយបច្ចេកទេសដែលកសិករអាចសួរទៅកាន់អ្នកជំនាញដោយផ្ទាល់ ដូចជាពេទ្យសត្វទូទៅ អ្នកជំនាញខាងចិញ្ចឹមមាន់ និងអ្នកបច្ចេកទេសដាំបន្លែ និងស្រូវផងដែរ។
  • មុខងារទី៣ គឺមុខងារនៃការទិញ ដែលអាចឱ្យកសិករគាត់អាចបញ្ជាទិញនូវផលិតផលកសិកម្មនៅក្នុង app ផ្ទាល់ប្រមាណ៥០០មុខ ដែលក្នុងនោះរួមមានសម្ភារកសិកម្ម ចំណីមាន់ ពូជដំណាំ ពូជសត្វ ជីកសិកម្មជាដើមដែលបង្កភាពងាយស្រួលដល់កសិករក្នុងការបញ្ជាទិញតាមអនឡាញបានយ៉ាងងាយស្រួល មានទំនុកចិត្តទាំងគុណភាព និងតម្លៃ។
  • មុខងារទី៤ គឺការលក់ដែលអនុញ្ញាតឱ្យកសិករអាចដាក់លក់កសិផលរបស់គាត់បាននៅក្នុង​ app នេះនិងមានការចែករំលែកទៅកាន់ app មួយទៀតគឺ ផ្សារចំការ ដែលអាចជួយរកទីផ្សារឱ្យម្ចាស់កសិផល ក៏ដូចជាទំនិញផ្សេងៗផងដែរ។ មុខងារទី៥ គឺមុខងារកត់ត្រាចំណូលចំណាយ ពោលគឺអ្នកប្រើប្រាស់អាចកត់ត្រានូវចំណូលចំណាយនៃការទិញលក់របស់គាត់បាន។
  • មុខងារទី៦ គឺការអប់រំតាមរយៈវីដេអូខ្លីៗដែលផ្ដល់ជាសារសំខាន់ៗចំពោះបញ្ហាទូទៅក្នុងសង្គមថែមទៀតផង។
  • 193ccfda B65c 4052 Babb 849bc64a23c2

    ដូច្នេះសម្រាប់បងប្អូនដែលមានបំណងចង់ប្រកបរបរកសិកម្ម ប៉ុន្តែជំនាញនៅស្ទើរ ឬក៏បងប្អូនប្រជាកសិករដែលកំពុងតែជួយប្រទះនូវបញ្ហាដំណាំដូចជា សត្វល្អិត ធ្វើមិនសូវបានផល ឬ ជួបប្រទះបញ្ហាផ្សេងៗអាចដោនឡូតអេប ចំការ ដើម្បីសិក្សាបន្ថែមឬក៏ធ្វើការសាកសួរទៅអ្នកជំនាញអំពីបច្ចេកទេសបានផងដែរ៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia