ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុមហ៊ុនទឹកដោះគោ អង្គរមីល បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ស្តីអំពីកម្មវិធី “កោសឈ្នះ កោសឈ្នះ កោសឈ្នះ” ពីទឹកដោះគោ អង្គរមីល នៅឯផ្សារទំនើបអ៊ីអន សែនសុខ។ នៅក្នុងឱកាសនោះដែរ ក្រុមហ៊ុនក៏មានការប្រគល់ជូននូវ រង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី ចំនួន ០២គ្រឿង ដល់អតិថិជនដំបូងគេចំនួន ០២រូប ផងដែរ។
ចំពោះរង្វាន់កោសឈ្នះ កោសឈ្នះ នេះដែរ គឺមាននៅក្នុងផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស” បន្ថែមទៀត (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ហើយនៅក្នុងនោះ អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូដំបូងគេ ពីក្រុមហ៊ុនទឹកដោះគោ អង្គរមីល មានដូចជា៖
១. អ្នកស្រី នន ស្រីនាង រស់នៅក្នុងខេត្តកំពង់ស្ពឺ។
២. លោក លឹម សុខសិទ្ធ - រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតិថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក។
- ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុននឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។
- ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏ ទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្តជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការប្តូររង្វាន់នេះ។
លើសពីនេះទៅទៀត អតិថិជនដែលបានទិញទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ដែលមានឱកាសឈ្នះរង្វាន់ សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើមនៃកាតកោស។ ហើយកាតឈ្នះរង្វាន់ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។ ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ ហើយដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះមិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះឡើយ។
មិនតែប៉ុណ្ណោះ បើក្រឡេកមកមើលរោងចក្រវិញ គឺមានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ដល់ការផលិតផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។ រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖
១.ទឹកដោះគោ(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ
២. ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ
៣. ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ
៤. ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី
៥. ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ
សូមបញ្ជាក់ថា ផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់ក្រដាសអាស៊ិបទិក ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី(សាំងហ្គាពួរ)។ អំពីប្រអប់ក្រដាសអាស៊ិបទិក ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល នេះជាប្រភេទប្រអប់ក្រដាស ដែលមាន៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល បានយ៉ាងល្អជាទីបំផុត៖
- ស្រទាប់ទី១ ទី២ ទី៤ ទី៦៖ ជាស្រទាប់ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។
- ស្រទាប់ទី៣៖ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។
- ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ។
គួរជម្រាបថា រោងចក្រផលិតទឹកដោះគោ អង្គរមីល មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ៕