អបអរសាទរ! សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់និស្សិត១៤២នាក់
Sambat SokhlangMAY 6 2024

កាលពីព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ​ ២០២៤ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានធ្វើការប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៤ ចំនួន ១៤២នាក់ក្នុងវិស័យផ្សេងៗដូចជា ស្ថាបត្យកម្ម កិច្ចការសកល ច្បាប់ ធុរកិច្ច បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង វិទ្យាសាស្ត្រកុំព្យូទ័រ ទេសចរណ៍ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និង ថ្នាក់អនុបណ្ឌិត ។ ក្នុងនោះក៏មាននិស្សិត៦នាក់ដែលមកពីប្រទេសអាមេរិក កូរ៉េ បារាំង ចិន និងរុស្ស៊ី បានចូលរួមបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសមិទ្ធផលឧត្តមភាពសិក្សា និងឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ស្ថាប័នសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញថែមទៀតផង ។

C

នៅក្នុងឱកាសដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត រួមជាមួយនឹងតំណាងមកពីសាកលវិទ្យាល័យ អារីហ្សូណា (Arizona) និងសាកលវិទ្យាល័យហ្វតហេស (Fort Hays State) នៅសហរដ្ឋអាម៉េរិកដែលជាសាកលវិទ្យាល័យដៃគូររបស់ AUPP ផងដែរ។

ថ្លែងក្នុងកម្មពិធីដ៏ឱឡារិកនេះ លោកបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ទៅកាន់និស្សិតតែទើបបញ្ចប់ការសិក្សានិងត្រៀមធ្វើជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គមកម្ពុជាយ៉ាងដូច្នេះថា “ ដូច្នេះ ទោះទៅដល់ទីណា ចូរក្មួយៗទាំងអស់កុំភ្លេចពីដើមកំណើត ជាតិសាសន៏ក្រុមគ្រួសារ មនុស្សជាទីគោរពស្រឡាញ់ និងជាពិសេសជាតិមាតុភូមិរបស់យើង។ ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលអភិវឌ្យន៏ពិតប្រាកដ។ ពេលនេះ ជាពេលដែលក្មួយទាំងអស់ត្រូវបោះជំហានបន្ថែមមួយទៀត ដោយយកពុទ្ធិដែលទទួលបានពីការសិក្សាទៅអនុវត្តអោយកើតជាប្រយោជន៏ និងនាំយកកិត្តិយសជូនគ្រួសារ គ្រឹះស្ថានសិក្សាដើមនិងប្រជាជាតិទាំងមូល ” ។

C

យ៉ាងណាមិញ ក្នុងចំណោមចំណុចសំខាន់ៗនៃពិធីប្រគល់សញ្ញាបត្រនេះក៏មានការទទួលស្គាល់និស្សិតឆ្នើម កុល ចាន់ដាលីន និស្សិតសិក្សាយកសញ្ញាប័ត្រពីរលើផ្នែកពាណិជ្ជកម្ម និងជាអ្នកទទួលបានពានរង្វាន់ជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មឆ្នើមពីសាកលវិទ្យាល័យអារីហ្សូណាជាដៃគូរបស់AUPP ផងដែរ។ ដែលការទទួលស្គាល់នេះ ត្រូវបានប្រគល់ជូនដល់និស្សិតបញ្ចប់ការសិក្សានៅក្នុងមុខជំនាញអាជីវកម្មនីមួយៗនៃសាកលវិទ្យាល័យអារីហ្សូណា (UA)ផ្ទាល់តែម្តង។ ហើយចំពោះ “ឧត្តមសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មឆ្នើមនេះ ត្រូវផ្តល់រង្វាន់ដល់តែសិស្សម្នាក់ក្នុងក្រុមបញ្ចប់ការសិក្សា ដែលមានពិន្ទុខ្ពស់ក្នុងការសិក្សា និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជាភាពជាអ្នកដឹកនាំ ឬភាពសកម្មរបស់សិស្ស។” នេះបើតាមលោកស្រី Phuong Thuy Nguyen ប្រធាន UA ប្រចាំនៅកម្ពុជា។

C

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាស្ថាប័នដែលទទួលបានការទទួលស្គាល់ខ្ពស់មានទីតាំងនៅកណ្តាលរាជធានីនៃប្រទេសកម្ពុជា។ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវការអប់រំបែបអាមេរិកយ៉ាងសំបូរបែប។ មិនតែប៉ុណ្ណោះរាល់ការសិក្សានៅសាកលវិទ្យាល័យ AUPP ក៏ផ្ដល់ជូននូវសញ្ញាបត្រពីរ មួយចេញដោយសាកលវិទ្យាល័យ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។

លើសពីនេះទៅទៀត សាកលវិទ្យាល័យ AUPP ក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមសាកលវិទ្យាល័យធំៗ និងល្អបំផុតនៅកម្ពុជា ដែលផ្តល់ជូននៅការអប់រំបែបស្តង់ដាអន្តរជាតិ ទាំងការសិក្សា និងការទទួលយកបទពិសោធន៍ភ្ជាប់ទំនាក់ទំនងឧស្សាហកម្មដ៏មានតម្លៃទាំងក្នុងស្រុក និងក្រៅស្រុក។ ហើយគោលបំណងរបស់ AUPP គឺដើម្បីផ្តល់នូវការអប់រំដ៏ទំនើបនៅក្នុងបរិវេណសាលា និងការបំពាក់ដោយបរិក្ខារទំនើបៗនៅតាមថ្នាក់ ព្រមទាំងជំនាញដ៏ចាំបាច់សម្រាប់សិស្សដើម្បីក្លាយជាអ្នកដឹកនាំ និងធនធានមនុស្សដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងវិវត្តន៍ឥតឈប់ឈរ។

សម្រាប់ព័ត៌មានបន្ថែមអំពី សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងកម្មវិធីសិក្សារបស់ខ្លួន សូមចូលទៅកាន់៖ www.aupp.edu.kh/schools-programs-centers ៕

440946731 831570762338229 5884943390332187395 N

C

C

C

Aupp Building

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia