ប្រមុខរាជរដ្ឋាភិបាលថា ៥ ទៅ ១០ ឆ្នាំទៀតតំបន់អរិយក្សត្រនឹងប្រែក្លាយពីទីមានស្មៅដុះទៅជាកន្លែងអភិវឌ្ឍន៍សេដ្ឋកិច្ច
Bunthoeun KoemDECEMBER 17 202410 views

នៅរយ:ពេល ៥ទៅ១០ឆ្នាំខាងមុខទីតាំងតំបន់អរិយក្សត្រនឹងក្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចដែលសម្បូរទៅដោយអគារខ្ពស់ៗនិងទំនើបព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនបើទោះបីជាពេលបច្ចុប្បន្នតំបន់នេះគ្រប់ដណ្តប់ទៅដោយវាលស្មៅក៏ដោយ។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា។ 

 

465966855 935645781950252 3095078048361649615 N

 

ជាក់ស្ដែងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះគម្រោងទីក្រុងមេគង្គឃី ដែលជាទីក្រុងរណបថ្មីមួយត្រូវបានបើកការដ្ឋានសាងសង់នៅតាមបណ្ដោយដងទន្លេមេគង្គ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ដោយទីក្រុងរណបថ្មីនេះត្រូវបានអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group លើផ្ទៃដី ២១០ ហិកតា។ 

 

ក្នុងនោះផ្ទៃដី ១៤០ ទុកសម្រាប់សាងសង់អគារពាណិជ្ជកម្ម ផ្សារទំនើប មណ្ឌលអប់រំ មណ្ឌលទេសចរណ៍ និងសណ្ឋាគារស្ដង់ដារអន្ដរជាតិជាដើម។ ដោយឡែកផ្ទៃដីចំនួន ៧០ ហិកតាផ្សេងទៀតក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូជា ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រផងដែរ។

 

470587828 584467677719071 567286173148843577 N

 

ថ្លែងនៅក្នុងពិធីបើកការដ្ឋានគម្រោងទីក្រុងមេគង្គឃី សម្តេចធិបតីបានមានប្រសាសន៍យ៉ាងដូច្នេះថា ”បងប្អូនសូមកត់សម្គាល់ហើយថតចាំទុក បច្ចុប្បន្ននេះនៅទីនេះគឺវាលអត់មានសកម្មភាពសេដ្ឋកិច្ចអ្វីទេក្រៅពីស្មៅដុះ ប៉ុន្តែប្រាំឆ្នាំក្រោយមក ដប់ឆ្នាំក្រោយមកនឹងមានការប្រែប្រួលច្រើន កន្លែងដែលនៅទីនេះមានតែស្មៅដុះ តិចទៀតនឹងដុះនូវសកម្មភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋជាច្រើននឹងបានទទួលនូវការងារនិងរស់នៅទីនេះ”។ 

 

ដោយលែកក្រៅពីការអភិវឌ្ឍទីក្រុងមួយនេះ ក្រុមហ៊ុន TP Moral Group ក៏បាននិងកំពុងសិក្សាគម្រោងសាងសង់ស្ពានអាកាសតភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចតំបន់តាព្រហ្មឆ្លងកាត់ទន្លេមេគង្គមកកាន់តំបន់អរិយក្សត្រផងដែរ ដើម្បីជម្រុញការអភិវឌ្ឍតំបន់មួយនេះ។

 

ក្រៅពីគម្រោងភ្ជាប់ស្ពានមួយនេះ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុងការសាងសង់ស្ពានមួយទៀតនោះគឺស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលគ្រោងស្ថាបនាតភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់តំបន់អរិយក្សត្រផ្ទាល់ផងដែរ។ ខណៈដែលគម្រោងនេះត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៥ ខាងមុខ៕ 

 

អត្ថបទ៖ លីណា 

470545435 1116230933840610 3892902550663279622 N

470235736 1116268913836812 9043914187079046338 N

470204880 584468991052273 2893811732741339613 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia