ធនាគារ ABA និង Chevron Cambodia ដាក់ដំណើរការកម្មវិធីផ្ដល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយ
Daneth MechSEPTEMBER 10 2024

ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Chevron Cambodia ដើម្បីពង្រឹងសេវាហិរញ្ញវត្ថុជូនដល់ដៃគូចែកចាយរបស់ ក្រុមហ៊ុន Chevron តាមរយៈកម្មវិធីផ្ដល់ហិរញ្ញប្បទាន​សម្រាប់ដៃគូចែកចាយដ៏ពិសេសមួយ។

កាលពីថ្ងៃទី 29 សីហា 2024 ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រព្រឹត្តឡើងក្រោមវត្តមាន លោកស្រី ហួត ចាន់ធីតា  នាយិកាសេវាធនាគារសាជីវកម្ម នៃធនាគារ ABA និង លោក Chito Padie នាយកផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Chevron និងក្រុមការងារជាច្រើនរូបរបស់ស្ថាប័នទាំងពីរ។ កម្មវិធីនេះមានការចូលរួមពីដៃគូចែកចាយចំនួន 35 របស់ ក្រុមហ៊ុន Chevron ដែលរួមមានម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងប្រធានគ្រប់គ្រងនៅទូទាំងប្រទេសកម្ពុជា ។

Photo 2024 09 10 11 02 34

កម្មវិធីផ្ដល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយ គឺជាដំណោះស្រាយហិរញ្ញប្បទានដ៏ពិសេសមួយ ដែលរៀបចំឡើងដើម្បីជួយ​សម្រួល និងស្របតាមតម្រូវការប្រតិបត្តិការអាជីវកម្មរបស់ដៃគូចែកចាយ ជាមួយនឹង ក្រុមហ៊ុន Chevron ផ្ទាល់តែម្ដង។ តាមរយៈកម្មវិធីនេះ ធនាគារ ABA នឹងផ្តល់សេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសមួយ សម្រាប់ដៃគូចែកចាយរបស់ Chevron ដែលមានដូចជា ឥណទានសម្រាប់ទុនបង្វិល, ឥណទានសម្រាប់ពង្រីកអាជីវកម្ម និង ឧបករណ៍ហិរញ្ញវត្ថុដែលពង្រឹងដល់ប្រតិបត្តិការអាជីវកម្មផងដែរ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់តម្រូវការដើមទុន និងការចំណាយនានារបស់ដៃគូចែកចាយ និងដើម្បីធានាថា ពួកគេនឹងទទួលបានប្រយោជន៍ពីលក្ខខណ្ឌឥណទានដ៏ល្អប្រសើរ និងងាយបត់បែន ជាមួយអត្រាការប្រាក់និងថ្លៃសេវា​ទាប​ ព្រមទាំងដំណើរការសិក្សាឥណទានដែលមានភាពរលូន និងឆាប់រហ័ស។

Photo 2024 09 10 11 02 30

លោកស្រី ហួត ចាន់ធីតា បានមានប្រសាសន៍ថា “កម្មវិធីផ្ដល់ហិរញ្ញប្បទាននេះ មានលក្ខណៈពិសេសលេចធ្លោ ដោយសារតែភាពបត់បែន និងលទ្ធភាពទទួលបានប្រាក់ឆាប់រហ័ស ដោយត្រូវបានរៀបចំឡើង ដើម្បីបង្កើនរំហូរសាច់ប្រាក់ សម្រាប់ស្ថានីយកាល់តិច គាំទ្រដល់ការពង្រីកស្ថានីយថ្មី និងកែលម្អស្ថានីយដែលមានស្រាប់ ព្រមទាំងផ្តល់សេវាធនាគារ​ចាំបាច់ផ្សេងទៀត”។

លោកស្រីបន្ដថា “តាមរយៈដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួលនេះ ម្ចាស់អាជីវកម្មនឹងអាចបំពេញតម្រូវការហិរញ្ញវត្ថុរបស់ខ្លួន​បានទាន់ពេលវេលា មិនថាសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ឬគម្រោងពង្រីកអាជីវកម្មនោះទេ”។

Photo 2024 09 10 11 02 24

លោក Chito Padie មានប្រសាសន៍ផងដែរថា “ការពង្រីកស្ថានីយរបស់អ្នក អាចជាកត្តាគួបផ្សំដ៏សំខាន់ ក្នុងការបង្កើនវត្តមាននៅលើទីផ្សារ និងទាក់ទាញអតិថិជនអោយបានកាន់តែច្រើន។ យើងខ្ញុំជឿជាក់ថា កម្មវិធីផ្តល់ហិរញ្ញប្បទាននេះ នឹងក្លាយជាវឌ្ឍនភាពថ្មីមួយសម្រាប់ដៃគូចែកចាយរបស់យើងដែលអាចឲ្យអ្នករីកចម្រើន និងទទួលបានជោគជ័យនៅក្នុងទីផ្សារប្រកួតប្រជែង”

ធនាគារ ABA នៅតែប្ដេជ្ញាផ្ដល់សេវាហិរញ្ញវត្ថុដ៏រឹងមាំ និងដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល សម្រាប់បណ្ដាធុរកិច្ច​គ្រប់ទម្រង់ ដោយធានាថាគ្រប់គ្នាសុទ្ធតែអាចទទួលបានប្រយោជន៍យ៉ាងច្រើនពីសេវាកម្មរបស់យើង។

សម្រាប់សំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងកម្មវិធីហិរញ្ញប្បទាន និងដំណោះស្រាយសេវាធនាគារសាជីវកម្ម សូមទាក់ទងមកកាន់ ABA តាមរយៈលេខទូរស័ព្ទ 010 630 772 ឬតាមអ៊ីមែល phal.tipdarath@ababank.com

Photo 2024 09 10 11 02 19

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia