សោកស្តាយ! យីហោមាន់បំពងដ៏ល្បី Texas Chicken សម្រេចចិត្តបិទសាខាទាំងអស់នៅថៃ និងពោលពាក្យបែបនេះ
Kan DaraSEPTEMBER 17 20245.9 K views

យីហោមាន់បំពងដ៏ល្បីល្បាញ Texas Chicken បានសម្រេចិត្តបិទហាងទាំងអស់របស់ខ្លួននៅប្រទេសថៃ បន្ទាប់ពីបម្រើអតិថិជននៅទីនោះអស់រយៈពេល ៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

 

Lls Large

 

ក្រុមហ៊ុនប្រភេទអាហាររហ័សនេះ បានប្រកាសនៅលើទំព័រហ្វេសបុក Texas Chicken Thailand កាលពីថ្ងៃចន្ទ យ៉ាងដូច្នេះថា៖ «វាដល់ពេលដែលត្រូវនិយាយពាក្យលា ទៅកាន់ Texas Chicken ហើយបន្ទាប់ពីការចងចាំរសជាតិដ៏ឆ្ងុយឆ្ងាញ់អស់រយៈពេល ៩ឆ្នាំ»។ ក្នុងនោះយីហោ Texas Chicken នឹងចាប់ផ្តើមបិទហាងទាំងអស់ក្នុងប្រទេសថៃចាប់ពីចុងខែកញ្ញាតទៅ ដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។

 

Screen Shot 2024 09 17 at 11.38.43 Am Large

 

គួរជម្រាបផងដែរថា Texas Chicken គឺជាភោជនីយដ្ឋានអាហាររហ័សរបស់សហរដ្ឋអាមេរិក ដែលហៅថា Church's Texas Chicken។ ក្រុមហ៊ុន PTT Oil and Retail Business Plc បាននាំយីហោនេះចូលក្នុងប្រទេសថៃកាលពី ៩ឆ្នាំមុន ដោយបានបើកហាងដំបូងនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT របស់ខ្លួន និងបន្ទាប់មកបានបន្តបើកសាខាទៅកន្លែងផ្សេងទៀតរួមទាំង ផ្សារទំនើប និងសហគមន៍ជាដើម៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia