ព្យុះទីហ្វុង ទើបស.ម្លាប់ពលរដ្ឋវៀតណាមជិត៣០០នាក់ ពេលនេះ វៀតណាម ជួបព្យុះថ្មីមួយទៀត
ធី ស្រីល័ក្ខSEPTEMBER 19 2024295 views

ពិតជាទុក្ខជាន់ទុក្ខតែម្តងសម្រាប់ប្រទេសវៀតណាម ខណៈថ្មីៗនេះទើបតែជួបព្យុះទីហ្វុងYagi បានសម្លាប់មនុស្សរហូតដល់ទៅ៣០០នាក់ ពេលនេះវៀតណាមទើបបានជួបព្យុះថ្មីមួយទៀតដែលមានឈ្មោះថាព្យុះត្រូពិច ដែលព្យុះនេះកំពុងតែបន្តឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនខ្លាំង។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam New បានឱ្យដឹងថា ព្យុះនេះកំពុងតែបក់បោក ទៅខេត្ត Quảng Trị ដល់ខេត្ត Quang Nam នៃប្រទេសវៀតណាមដែលនាំឱ្យមានភ្លៀងធ្លាក់ដែលអាចបង្កទៅជាគ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ផងដែរ។

៨

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ព្យុះត្រូពិកខាងលើត្រូវបានគេហៅថាព្យុះលេខ៤ ឬព្យុះ No.4 ព្យុះនេះដែរត្រូវបានអាជ្ញាធរវៀតណាមព្យាករណ៍ថាជាព្យុះដ៏គ្រោះថ្នាក់ដែលវាមានល្បឿនខ្យល់រហូតដល់ទៅ ១០២គីឡូម៉ែត្រក្នុងមួយម៉ោង។

 

គួរបញ្ជាក់ផងដែរថា ព្យុះត្រូពិចនេះនឹងបង្កឱ្យវៀតណាមមានភ្លៀងធ្លាក់ខ្លាំងជាមួយកម្រិតទឹកភ្លៀងចន្លោះពី១០០ ទៅ៣០០ មីលីម៉ែត្រចាប់ពីថ្ងៃនេះដល់ថ្ងៃស្អែក ជាពិសេសភាគខាងកណ្តាលវៀតណាមដោយមានទាំងតំបន់ទេសចរណ៍ Danang ផងដែរ៕

៩

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia