ពលរដ្ឋរស់នៅអគារចំណាស់អាយុកាលជាង ៧០ ឆ្នាំកណ្ដាលក្រុងភ្នំពេញ ឯកភាពចាកចេញដើម្បីសុវត្ថិភាព
Bunthoeun KoemSEPTEMBER 19 20246.3 K views

ពេលរដ្ឋដែលកំពុងរស់នៅក្នុងអគារអង្គរជ័យ ដែលមានអាយុកាលប្រមាណជាង ៧០ និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះ បានសម្រេចចាកចេញពីអគារខាងលើដើម្បីការពារសុវត្ថិភាពរបស់ខ្លួននិងគ្រួសារ។ ការសម្រេចចាកចេញនេះធ្វើឡើង បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលថ្មីៗនេះ។

 

460636247 1085361489613999 154570146616810082 N

 

យោងតាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅលើហ្វេសប៊ុកផេកនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា «ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយបងប្អូនប្រជាជនដែលស្នាក់នៅអគារអង្គរមានជ័យ ពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ»

 

សូមជម្រាបថា អង្គរជ័យនេះត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងឆ្នាំ១៩៥០ មានទីតាំងស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ដោយគិតមកដល់ពេលនេះអគារខាងលើគឺមានអាយុកាល ៧៤ ឆ្នាំហើយ។ ដោយក្នុងនោះមានបងប្អូនប្រជាពលរដ្ឋរស់នៅប្រមាណ ៦៥ គ្រួសារ និងមានបន្ទប់សរុបចំនួន ១០១ បន្ទប់៕

 

460576836 1085361449614003 5125318801520857912 N

459856160 1085361469614001 8071212832844237923 N

460358570 1085361432947338 993729746375194928 N

460425365 1085361516280663 716872927323044067 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia