ជាស្រ្តីសមត្ថភាពខ្លាំង! មកស្គាល់ CEO ស្រីគ្រប់គ្រងហាងកាហ្វេ Starbucks ទាំងអស់នៅតំបន់អាស៊ី
Ping Chou EngSEPTEMBER 19 2024523 views

លោកស្រី Emmy Kan ជនជាតិហុងកុង គឺជាប្រធានក្រុមហ៊ុន Starbucks ប្រចាំនៅតំបន់អាស៊ី Emmy ដែលបានចាប់ផ្តើមធ្វើការនៅ Starbucks តាំងពីឆ្នាំ ២០០១។

 

ក្នុងនាមជាអ្នកដឹកនាំជាង២០ឆ្នាំមកនេះ លោកស្រីបានជួយបង្កើនការបោះជំហានរបស់ Starbucks ក្នុងតំបន់អាស៊ី ធ្វើឱ្យមានកើនឡើងស្មើដប់ដង ពីហាងចំនួន៣០០ ក្នុងទីផ្សារចំនួន៩ប្រទេស ឡើងដល់ជាង ៥០០០ ហាងនៅទីផ្សារ១៥ប្រទេស។

 

តាមប្រភពពីក្រុមហ៊ុន Starbucks បានឱ្យដឹងថាលោកស្រី Emmy Kan ទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យហុងកុង Starbucks លោកស្រីបានធ្វើការផ្នែកហិរញ្ញវត្ថុ ជាប្រធានផ្នែកអតិថិជន ដឹកនាំផលិតផលទីផ្សារ និងប្រតិបត្តិការ ហើយក៏ជាអ្នកផ្តួចផ្តើមឱ្យមានប្រព័ន្ធប្រតិបត្តិ ដ៏រឹងមាំសម្រាប់មុខងារហិរញ្ញវត្ថុ ធនធានដៃគូ សុវត្ថិភាព និងមុខងារបច្ចេកវិទ្យា សម្រាប់គ្រប់គ្រង Starbucks នៅក្នុងតំបន់អាស៊ីផងដែរ។

 

មុនពេលចូលរួមជាមួយ Starbucks លោកស្រី Emmy បានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នក គ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន General Electric ហើយនាបច្ចុប្បន្ននេះលោកស្រីកំពុងរស់នៅក្នុងទីក្រុងហុងកុងជាមួយស្វាមី និងកូនប្រុស ហើយលោកស្រីមានចំណង់ចំណូលចិត្តខ្ពស់លើការចូលអាន និងស្តាប់តន្រ្តី។ 

 

គួរជម្រាបផងដែរថានៅក្រោមការដឹកនាំរបស់លោកស្រី Emmy បានលើកកម្ពស់និងពង្រឹងស្ត្រីនៅទូទាំង Starbucks ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យសម្រេចបានជោគជ័យក្នុងតួនាទីជាអ្នកដឹកនាំ ដោយលោកស្រីបានធ្វើការតស៊ូមតិនិងដឹកនាំទៅរកការសម្រេចបាននូវភាព ស្មើគ្នារបស់ស្រ្តីនិងបុរសលើការអ្នកដឹកនាំទូទាំងក្រុមហ៊ុន ដែលនេះជាបេសសកម្ម មួយរបស់ Starbucks Group ប្តេជ្ញាសម្រេចឱ្យបានទាំងក្នុងតំបន់និងសកលលោក៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia