មនុស្សនៅជប៉ុន មានអាយុ១០០ឆ្នាំកើនឡើងខ្ពស់បំផុត ជិត១០មុឺននាក់ខណៈ៩០%ជាស្រ្តី ព្រោះកត្តា១នេះ
Ping Chou EngSEPTEMBER 19 2024175 views

ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានចេញផ្សាយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ថាចំនួនប្រជាជននៅក្នុងប្រទេសជប៉ុនដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៩៥.០០០ នាក់ ដែលស្ទើរតែ ៩០ភាគរយនៃពួកគេគឺជាស្ត្រី។

 

គិតត្រឹមខែកញ្ញានេះ ប្រទេសជប៉ុន មានចំនួនមនុស្សដែលមានអាយុលើសពី៦៥​ឆ្នាំបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៣៦.២៥ លាននាក់ ដែលស្មើនឹង ២៩.៣ភាគរយនៃប្រជាជនសរុប។

 

ផ្អែកតាមក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសជប៉ុនគឺជាផ្ទះរបស់មនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក ព្រោះតែកត្តារស់នៅដ៏ល្អរបស់ប្រជាជនជប៉ុនទើបធ្វើឱ្យពួកគេមានអាយុវែងបំផុត។

 

ក្នុងនោះតាមសាក្សីជាចាស់ជរាច្រើននាក់ នៅក្នុងមណ្ឌលមនុស្សចាស់ បាននិយាយស្រដៀងៗគ្នានឹងលោកតា Kiyotaka Mizuno មកពីខេត្ត Shizuoka  ដែល​មាន​អាយុ ១១០ ឆ្នាំ​យ៉ាងដូច្នេះថា៖ “ខ្ញុំ​គ្មានវិធី ​អ្វី​ដែល​ជា​អាថ៌កំបាំង​នៃ​អាយុ​វែង​របស់​ខ្ញុំទេ ប៉ុន្តែខ្ញុំតែងក្រោកពីដំណេកនៅម៉ោង 6:30 ព្រឹកជារៀងរាល់ថ្ងៃ ញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ លេងកីឡានិងទស្សនាចំបាប់ស៊ូម៉ូរាល់ថ្ងៃ”

 

យ៉ាងណាមិញផ្ទុយនឹងលក្ខណៈរស់នៅសុខសាន្ត ធ្វើឱ្យអត្រាអាយុវែងរបស់ប្រជាជនមានការកើន ប៉ុន្តែនេះក៏ជាវិបត្តិប្រជាសាស្រ្តដ៏ធំមួយសម្រាប់រដ្ឋាភិបាលដែលពន្យឺត ការវិវត្តន៍ខ្លួនរបស់ប្រទេសជប៉ុន ក្នុងការឆ្ពោះទៅរកតំណែងជាមហាអំណាចសេដ្ឋកិច្ទទី៣លើលោក ដោយសារតែចំនួនមនុស្សចាស់កើនឡើង នាំឱ្យអស់ថ្លៃព្យាបាលច្រើននិងកម្លាំងពលកម្មវ័យក្មេងធ្លាក់ចុះ៕

 

អត្ថបទដោយ៖​ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia