មហាសេ.ដ្ឋីលេខ១ Elon Musk ប្រាប់ចំៗចង់ផ្លាស់ប្តូរជីវិតលឿន អានសៀវភៅ៥ក្បាលនេះ
Kan DaraSEPTEMBER 19 20241.3 K views

សៀវភៅជាឃ្លាំងផ្ទុកគំនិតឥតដែនកំណត់ ទោះអ្នកអានគ្រប់រូបមិនសុទ្ធតែបានក្លាយជាអ្នកមាន ឬកំពូលមេដឹកនាំ ប៉ុន្តែគ្រប់អ្នកមាន និងមេដឹកនាំឆ្នើម ភាគច្រើនសុទ្ធតែជាអ្នកពូកែអានសៀវភៅ។ ខាងក្រោមនេះ គឺជាសៀវភៅ ៥ក្បាល ដែលមហាសេដ្ឋីលេខ១ លើលោក Elon Musk បានណែនាំឲ្យអ្នកគួរអាន៖

 

/.​ សៀវភៅ Steve Jobs និពន្ធដោយ Walter Isaacson

 

សៀវភៅមួយនេះរៀបរាប់ពីជីវិតផ្សងព្រេងដ៏ក្លាហាន របស់កំពូលអ្នកច្នៃប្រឌិត និងជាស្ថាបនិកក្រុមហ៊ុនសម្បុកបច្ចេកវិទ្យា Apple គឺលោក Steve Jobs។ អ្នកនិពន្ធលើកឡើងពី បទពិសោធន៍ដំបូងបំផុតរបស់ លោក Steve Jobs ដោយពិពណ៌នា អំពីការបណ្ដាក់ទុន ក៏ដូចជាយុទ្ធសាស្រ្តល្អៗដែលគាត់ធ្លាប់ប្រើកន្លងមក។

 

/. សៀវភៅ Zero to One និពន្ធដោយ Peter Thiel with Blake Masters

 

Elon Musk បានលើកឡើងថា៖ «​Peter Thiel បានសាងសង់ក្រុមហ៊ុនឈានមុខគេជាច្រើន ហើយសៀវភៅនេះ បានរៀបរាប់ពីរបៀបដែលគាត់បានធ្វើ»។ សៀវភៅនេះ អាចឱ្យអ្នកស្វែងយល់ពីរបៀបដែលអាចទស្សន៍ទាយអំពីអនាគតរបស់ក្រុមហ៊ុនបានយ៉ាងប្រសើរ និងអាចចាត់វិធានការល្អៗដើម្បីធានាថា ការចាប់ផ្ដើមអាជីវកម្មនឹងទទួលបានភាពជោគជ័យ។

 

/. សៀវភៅ The Big Picture និពន្ធដោយ Sean M. Carroll

 

សៀវភៅនេះ ផ្ដោតទៅលើការសម្លឹងមើលពិភពលោកដ៏ធំទូលាយមួយនេះ រួមទាំងរបៀបនៃការគិតបែបស៊ីជម្រៅ និងស្របនឹងហេតុផលវិទ្យាសាស្រ្ត។

 

/. សៀវភៅ The Wealth of Nation និពន្ធដោយសេដ្ឋវិទូ Adam Smith

 

សៀវភៅនេះនិពន្ធឡើងដោយ កំពូលសេដ្ឋវិទូអាដាមស្មីត ដែលពន្យល់យ៉ាងស៊ីជម្រៅអំពីសេដ្ឋកិច្ច។ អ្នកនិពន្ធបង្ហាញអំពីឆន្ទៈ គាំទ្រសេដ្ឋកិច្ចទីផ្សារសេរី ដែលបុគ្គលគ្រប់រូបអាចស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់ពួកគេដោយសេរីនៅក្នុងទីផ្សារសេរី និងគ្មានបទប្បញ្ញត្តិរបស់រដ្ឋាភិបាលណាមួយដាក់កំហិត។

 

/. សៀវភៅ Lying និពន្ធដោយ Sam Harris

 

សៀវភៅនេះ បង្ហាញឱ្យមនុស្សយើងយល់កាន់តែច្បាស់ពី គ្រោះថ្នាក់នៃការកុហក រាប់ចាប់តាំងពីការកុហកតូចៗដែលមនុស្សនិយាយជារៀងរាល់ថ្ងៃ រហូតដល់ការកុហកដ៏ធំដែលមនុស្សអាចធ្វើ។ អ្នកនិពន្ធពន្យល់ពីសារៈសំខាន់នៃការនិយាយពាក្យពិត និងជម្រុញឱ្យអ្នកអានជ្រើសរើសភាពទៀងត្រង់ជាជាងកុហក៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia