ទឹកប្រា.ក់រង្វា.ន់ មួយរយលាន.រៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអ្នកខេត្តបន្ទាយមានជ័យម្នាក់ទៀតហើយ
Sopheak PichSEPTEMBER 19 2024

បន្ទាយមានជ័យ ៖ នៅក្នុងរដូវកាលថ្មី នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ជាបន្តបន្ទាប់។ ជាក់ស្ដែងបន្ទាប់ពីបានប្រគល់ទឹកប្រាក់រង្វាន់ធំដល់អតិថិជនរស់នៅខេត្តព្រៃវែងកាលពីពេលកន្លងទៅ នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អ៊ីឈីតាន់ បានបន្តរកឃើញអ្នកមានសំណាងធំម្នាក់ទៀតហើយ ដែលជាអ្នកខេត្តបន្ទាយមានជ័យ និងមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ។ 

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ជឿន អេនជី ភេទស្រី អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ជាកម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
Photo 2024 09 19 16 05 29 Photo 2024 09 19 16 05 35ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់១០០លានរៀលដល់លំនៅដ្ឋាននាខេត្តបន្ទាយមានជ័យ អ្នកនាង ជឿន អេនជី បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ បន្ទាប់ពីរៀបការបានជាង១ឆ្នាំ អ្នកនាង និងស្វាមី បានសម្រេចចិត្តមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពប្រចាំថ្ងៃ។ 

អ្នកនាងបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ ជាទម្លាប់ អ្នកនាង និងស្វាមី តែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដបតែម្ដង។ 

Photo 2024 09 19 16 05 38អ្នកនាង ជឿន អេនជី បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកមួយចំនួនទៀតជូនអ្នកមានគុណទាំងសងខាង ហើយនៅសល់ប៉ុន្មានទុកសម្រាប់សាងសង់លំនៅដ្ឋានសម្រាប់ស្នាក់នៅ និងទុកសម្រាប់បង្កើតអាជីវកម្មដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន....

Sopheak Pich

អត្ថបទសរុប៖ 672

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia