រៀបការថ្មីថ្មោង ចង់សល់ទ្រ.ព្យរួម គូស្វាមីភរិយាត្រូវប្រញាប់ដឹកដៃគ្នា​ ធ្វើរឿងទាំង៥នេះជាបន្ទាន់
Ping Chou EngMARCH 29 20241.4 K views

មនុស្សភាគច្រើនតែងមានក្តីស្រមៃកសាងអនាគតគ្រួសារមួយដែលល្អ​ មានពេលវេលាដើរលេងកម្សាន្ត អាចបញ្ចូនកូនទៅរៀននៅសាលាល្អៗ មានទ្រព្យសម្បត្តិរួម ផ្ទះឡាន និងមានការរស់នៅមួយដ៏សមរម្យ។ ដូច្នេះក្រោយពីរៀបការហើយគូស្វាមីភរិយាថ្មីថ្មោង ក្រៅពីដឹកគ្នាទៅចុះសំបុត្រអាពាពិពាហ៍ ត្រូវប្រញាប់ពួតដៃគ្នាកសាងប្រភពចំណូលនិងយល់ដឹងអំពីការចាត់ចែងលុយកាក់ ទាំង៥យ៉ាងនេះឱ្យបានលឿន បើចង់សល់ទ្រព្យ ដឹកនាំគ្រួសារបានល្អ។

. គណនាចំណូលគូស្វាមីភរិយាប្រាកដជាមានគម្រោងអនាគតរួមគ្នាហើយដូច្នេះដើម្បីអាចសម្រេចគោលដៅទាំងនោះបាន គួប្បីគណនាចំណូលថាក្នុងមួយខែៗត្រូវរកប្រាក់ឱ្យបានប៉ុន្មាន ដើម្បីអាចសល់សម្រាប់ការសន្សំឬវិនិយោគកិច្ចការរកស៊ីមានប្រយោជន៍ផ្សេងៗ ដល់អនាគតបន្ទាប់ពីចំណាយលើការរស់នៅចាំបាច់រួចហើយ។  

. កូនជ្រូកទាំង៣៖ ក្បួនសន្សំក្នុងកូនជ្រូកទាំង៣នោះ គឺជាការដកប្រាក់ដែលប្តីនិងប្រពន្ធរកបានចំនួន៣០% មិនខ្វល់ថាប្រាក់នោះតិចឬច្រើនឡើយ ដោយចំនួន ១០% សម្រាប់ទុកក្នងគណនីសន្សំ ១០% ទៀត សម្រាប់គណនីវិនិយោគ និង១០% ចុងក្រោយសម្រាប់កម្មវិធីឬដំណើរកម្សាន្តផ្សេងៗ។ ក្នុងនោះបើតាមគូស្វាមីភរិយាលោក Robert Kiyosaki ចាត់ទុកថាការសន្សំក្នុងកូនជ្រូកទាំង៣នេះ ជាការសន្សំសម្រាប់ការវិនិយោគដូចជាទិញផ្ទះទិញឡានឬអចលនទ្រព្យជាដើម សម្រាប់គម្រោងអនាគតគ្រួសារ។  

.70%គណនីរួម៖ ក្នុងនោះសម្រាប់ប្រាក់៧០ភាគរយដែលនៅសល់ពីចំណូលប្តីនិងប្រពន្ធរកបាន គូស្វាមីភរិយាថ្មីថ្មោងគួប្បីបង្កើតគណនីរួមមួយឬហៅថាគណនីគ្រួសារ សម្រាប់ចំណាយដែលចាំបាច់បំផុតដូចជា ថ្លៃអាហារ ការស្នាក់នៅទឹកភ្លើង របស់របរប្រើប្រាស់ក្នុងផ្ទះ និងសម្រាប់ការអភិវឌ្ឍន៍ខ្លួនជាដើម ដើម្បីចៀសវាងការឈ្លោះប្រកែកគ្នារឿងលុយកាក់លើការប្រើប្រាស់រួម។  

. កញ្ចប់បម្រុងអាសន្ន៖ ក្រៅពីមានគម្រោងសន្សំសម្រាប់ទ្រព្យអនាគតហើយ គូស្វាមីភរិយាកុំភ្លេចបង្កើតកញ្ចប់ប្រាក់បម្រុងអាសន្នមួយសម្រាប់គ្រួសារផងដែរ ដូចជាសម្រាប់ថែទាំសុខភាព និងពេលត្រូវការលុយបន្ទាន់ ឬសម្រាប់អ្នកធ្វើការចង់លាឈប់មករកស៊ីគួរមានលុយបម្រុងសម្រាប់ពេល៦ខែ​ ព្រមទាំងកញ្ចប់លុយសម្រាប់ពេលពរពោះបង្កើតកូន ចិញ្ចឹមកូននិងការកញ្ចប់សម្រាប់ការអប់រំកូនជាដើម។  

. ទុកប្រាក់ចាយរៀងខ្លួន៖ ទន្ទឹមនឹងមានគម្រោងប្រាក់ជាមួយគ្នា គូស្វាមីភរិយាគួរមានប្រាក់ផ្ទាល់ខ្លួនសមល្មមសម្រាប់ចំណាយផ្ទាល់ខ្លួន ដូចជាលើសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ការជួបជុំមិត្តភក្តិ មិត្តរួមការងារ និងសម្រាប់ការទិញកាដូជូនស្វាមីឬភរិយាក្នុងថ្ងៃពិសេសៗ ឬសម្រាប់ការវិនិយោគចំណេះដឹងថែមទៀត។ 

ជាការពិតណាស់ដើម្បីមានចំណូលសម្រាប់សន្សំ សម្រាប់ការចាយវាយផ្សេងៗ គូស្វាមីភរិយាគួប្បីមានការប្រឹងប្រែងស្មើគ្នា ក្នុងការរកចំណូលតាមរយៈចំណេះជំនាញដែលមាន ហើយ​បើចង់មានចំណូល កាន់តែច្រើន លោកអ្នកត្រូវតែជាមនុស្សមានជំនាញថ្មីៗជាប្រចាំ ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia