តស់! ចង់រៀនធ្វើម៉ាស៊ីនត្រជាក់ ធ្វើឡាន និងអគ្គិសនី វិទ្យាស្ថាន៥កន្លែងនៅភ្នំពេញ បង្រៀនមិនយកថ្លៃទេ
Sambat SokhlangAPRIL 27 20241.8 K views

បច្ចុប្បន្នទីផ្សារការងារផ្នែកបច្ចេកនៅកម្ពុជាកំពុងមានតម្រូវការយ៉ាងខ្លាំង ជាពិសេសផ្នែក ជួសជុលរថយន្ត ជាងជួសជុលម៉ាស៊ីនត្រជាក់ រួមនឹងជាងអគ្គិសនីជាដើម ដែលជម្រុញឱ្យកំណើននៃអ្នកសិក្សាទៅលើជំនាញនេះក៏កាន់តែច្រើន ក្នុងនោះក៏មានបងប្អូនមួយចំនួនពុំមានលទ្ធភាពក្នុងការរៀនសូត្រទៅលើជំនាញទាំងអស់នោះផងដែរ។ ប៉ុន្តែពេលនេះលែងជាបញ្ហាហើយ មានវិទ្យាស្ថានចំនួន ៥កន្លែងនៅភ្នំពេញមានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើជំនាញទាំងអស់នោះដោយឥតគិតថ្លៃ ដែលរួមមាន ៖

១.វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យាស្ថានមួយនេះមានបណ្តុះបណ្តាលជំនាញសំខាន់ៗចំនួន ១១មុខរួមមាន ៖ ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំនិងជួសជុលរថយន្ត ជំនាញថែទាំនិងជួសជុលអគ្គិសនីក្នុងរថយន្ត សេវាកម្មកុំព្យូទ័រ ជំនាញថែទាំនិងជួសជុលទូរស័ព្ទដៃ ជំនាញបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ជំនាញការវាស់និងកាត់កញ្ចក់វ៉ែនតា ជំនាញធុរកិច្ចភេសជ្ជៈ ការធ្វើនំ ការកែច្នៃបន្លែផ្លែឈើ និង ជំនាញការផ្សារអគ្គិសនី។

សម្រាប់ការចុះឈ្មោះចូលរៀន បងប្អូនអាចធ្វើការស្នើសុំពាក្យតាមរយៈកម្មវិធី TVET 1.5M ឬអាចទៅសាកសួរព័ត៌មានផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០១១​ ៧៦ ៩០០៣ ។

429575014 805104258326892 4674868345570484044 N

២.វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

វិទ្យាស្ថានមួយនេះមានបណ្តុះបណ្តាលជំនាញសំខាន់ៗចំនួន ៧ មុខរួមមាន៖ ជំនាញបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន​ ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងារកំបោរ ការតំឡើងពុំ ជំនាញថែទាំនិងជួសជុលបរិក្ខអេឡិចត្រូនិក (បរិក្ខាបំពងសម្លេង) សេវាកម្មកុំព្យូទ័រ និង ការរចនាកាហ្វ្រិកដោយកុំព្យូទ័រ។

សម្រាប់ការចុះឈ្មោះចូលរៀន បងប្អូនអាចធ្វើការស្នើសុំពាក្យតាមរយៈកម្មវិធី TVET 1.5M ឬអាចទៅសាកសួរព័ត៌មានផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០១២ ៦៦ ៧៧ ៥៣ ។

៣.វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

វិទ្យាស្ថានមួយនេះមានបណ្តុះបណ្តាលជំនាញសំខាន់ៗចំនួន ១៣ មុខរួមមាន៖ ការតំឡើងបណ្តាញបំពង់ទឹក ការដំឡើងពុម្ព ការដំឡើងសរសៃដែក ការងារការ៉ូ ការងារកំបោរ ការថែទាំនិងជួសជុលម៉ូទ័រអគ្គិសនី ជំនាញថែទាំនិងជួសជុលបរិក្ខអេឡិចត្រូនិក (បរិក្ខាបំពងសម្លេង) ការដំឡើងនិងថែទាកាមេរ៉ាសុវត្ថិភាព សេវាកម្មអតិថិជន ការរចនាកាហ្វ្រិកដោយកុំព្យូទ័រ ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ។

សម្រាប់ការចុះឈ្មោះចូលរៀន បងប្អូនអាចធ្វើការស្នើសុំពាក្យតាមរយៈកម្មវិធី TVET 1.5M ឬអាចទៅសាកសួរព័ត៌មានផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០១២ ៧៦៦ ៤៨៨ ។

430080672 805104318326886 6628002139954298875 N

៤.វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

វិទ្យាស្ថានមួយនេះមានបណ្តុះបណ្តាលជំនាញសំខាន់ៗចំនួន ៦ មុខរួមមាន៖ ការរចនាកាហ្វ្រិកដោយកុំព្យូទ័រ ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ ជំនាញបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការងារផ្សារអគ្គិសនី ការថែទាំនិងជួសជុលរថយន្ត និង ការបន្សឺលោហៈ ។

សម្រាប់ការចុះឈ្មោះចូលរៀន បងប្អូនអាចធ្វើការស្នើសុំពាក្យតាមរយៈកម្មវិធី TVET 1.5M ឬអាចទៅសាកសួរព័ត៌មានផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០១៥ ៨២១ ៨២៧ ។

៥.វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

វិទ្យាស្ថានមួយនេះមានបណ្តុះបណ្តាលជំនាញសំខាន់ៗចំនួន ៨ មុខរួមមាន៖ សេវាកម្មកុំព្យូទ័រ ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការដំឡើងកាំមេរ៉ាសុវត្ថិភាព ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំនិងជួសជុលរថយន្ត សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន

សម្រាប់ការចុះឈ្មោះចូលរៀន បងប្អូនអាចធ្វើការស្នើសុំពាក្យតាមរយៈកម្មវិធី TVET 1.5M ឬអាចទៅសាកសួរព័ត៌មានផ្ទាល់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខ ០១៦ ៥៥៥ ៣៥០ ៕

425249129 800922885411696 3943097613466823062 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia