មកស្គាល់មហាសេដ្ឋីទាំង៥ មានជាងគេនៅវៀតណាម ខណៈបច្ចុប្បន្នកំពុងរកស៊ីរបរគ្រាក់ៗទាំងនេះ
SOKLY SOJANUARY 27 2023545 views

បច្ចុប្បន្នអាជីវកម្មក្នុងស្រុកខ្មែរកំពុងរីកដូចផ្សិត ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យម មានចម្រុះរសនិយម ប្រកបដោយភាពសម្បូរបែប។ ថ្ងៃនេះដែរ Business Cambodia សូមនាំអារម្មណ៍មិត្តអ្នកអានឱ្យមកស្គាល់កំពូលមហាសេដ្ឋីទាំង៥រូប របស់ប្រទេសវៀតណាម​ ព្រមទាំងមុខរបរ ក៏ដូចជាអាជីវកម្មដែលគាត់កំពុងតែកាន់កាប់ ដែលយោងតាមការចុះផ្សាយរបស់គេហទំព័រ VNEXPRESS។

3

១.​ លោក Pham Nhat Vuong៖ មានទ្រព្យ ៦.២ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន Vingroup។ ក្រុមហ៊ុន Vingroup Joint Stock Company គឺជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម ដែលផ្ដោតលើបច្ចេកវិទ្យា ឧស្សាហកម្ម ការអភិវឌ្ឍន៍អចលនទ្រព្យ ការលក់រាយ និងសេវាកម្មចាប់ពីការថែទាំងសុខភាពរហូតដល់បដិសណ្ឋារកិច្ច។

3.1

២. លោក Tran Dinh Long៖ មានទ្រព្យ ៣.២ពាន់លានដុល្លារ ជាប្រធានក្រុមហ៊ុនសាជីវកម្មមួយឈ្មោះថា Hoa Phat Group។ ក្រុមហ៊ុន​Hoa Phat Group គឺជាក្រុមហ៊ុនដែលលេចធ្លោ បំផុតលើវិស័យដែក។ ប្រតិបត្តិការនៃក្រុមហ៊ុននេះមានចំនួន៥គឺ ដែក ដែកបំពង់ ដែកថែបស័ង្កសី កសិកម្ម ផលិតកម្មឧស្សាហកម្ម និងអចលនទ្រព្យផ្សេងៗទៀត។

3.2

៣. អ្នកស្រី Nguyen Thi Phoung Thao៖ មានទ្រព្យ ៣.១ពាន់លានដុល្លារ ជាស្រ្តីដែលមានជាងគេនៅវៀតណាម និងជាអគ្គនាយកនៃក្រុមហ៊ុន VietJet Air និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល របស់ធនាគារ HDBank។ ក្រុមហ៊ុន VietJet Air គឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេបង្អស់ដែលរះនៅលើទឹកដីវៀតណាម។

3.3

៤. លោក Bui Thanh Nhon៖ មានទ្រព្យ ២.៩ពាន់លានដុល្លារ និងជាប្រធានក្រុមហ៊ុន Novaland Group។ ក្រុមហ៊ុន Novaland Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ធំមួយនៅប្រទេសវៀតណាម។

3.4

៥. លោក Ho Hung Anh៖ មានទ្រព្យ ២.៣ពាន់លានដុល្លារ ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារភាគហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មវៀតណាម (Techcombank)។ Techcombank គឺជាធនាគារពាណិជ្ជដ៏ធំមួយ និងបានដាក់ជួញដូរនៅលើផ្សារភាគហ៊ុនទីក្រុងហូជីមិញ។

ប្រភព៖ VN EXPRESS 

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia