នេះជាតួនាទីរបស់ អ្នកគ្រប់គ្រង៤ប្រភេទ បុគ្គលិ.កត្រូវស្គាល់ឱ្យច្បាស់ ប្រសិនបើចង់ធ្វើការងា.របានល្អ
Ping Chou EngAPRIL 7 20241.9 K views

អ្នកគ្រប់គ្រងតែងតែមានតួនាទីនិងស្ទីលក្នុងការដឹកនាំផ្សេងៗពីគ្នាក្នុងស្ថាប័ន១។ ក្នុងនោះបើយោងតាមការសិក្សារបស់សកលវិទ្យាល័យអាមេរិក Maryville បានឱ្យដឹងថា​នេះជាតួនាទីរបស់អ្នកគ្រប់គ្រង៤ប្រភេទដែលជារចនាសម្ព័ន្ធគេនិយមប្រើក្នុងក្រុមហ៊ុនដែលមានស្តង់ដារ។

. អ្នកគ្រប់គ្រងថ្នាក់កំពូល (Top Level Manager) ជាប្រភេទអ្នកគ្រប់គ្រងថ្នាក់កំពូល ដែលមានសិទ្ធិខ្ពស់ក្នុងការគ្រប់គ្រងប្រតិបត្តិ ដោយនៅក្នុងមុខតំណែងការងាររបស់ពួកគាត់មានដូចជា CEOGeneral Manager ដែលអ្នកគ្រប់គ្រងប្រភេទនេះមានតួនាទីទ្រទ្រង់ក្រុមហ៊ុន និងដាក់ផែនការអនុវត្តក្នុងរយៈពេលវែង។ ពួកគាត់មានសិទ្ធិនិងតួនាទី ធ្វើការសម្រេចចិត្តលើការងារធំៗ ដូចជាការបើកដំណើរការផលិតផលថ្មី ឬរៀបចំរចនាសម្ព័ន្ធឡើងវិញ និងចេញគោលការណ៍​ថ្មីៗជាដើម។

. អ្នកគ្រប់គ្រងកណ្តាល (Middle Manager)៖ អ្នកគ្រប់គ្រងថ្នាក់កណ្តាលជាធម្មតាមានតួនាទីរាយការណ៍ទៅអ្នកគ្រប់គ្រងកម្រិតកំពូល ប៉ុន្តែពួកគាត់ក៏មានសិទ្ធិច្រើនដើម្បីធ្វើការសម្រេចចិត្តដោយខ្លួនឯងលើរឿងមួយចំនួន ក្នុងផ្នែកឬនាយកដ្ឋានរបស់ខ្លួនកំពុងកាន់កាប់ដែរព្រោះតួនាទីពួកគាត់គឺជា Department Manager។ អ្នកគ្រប់គ្រងថ្នាក់កណ្តាលមានតួនាទីក្នុងការធ្វើទំនាក់ទំនងរវាងអ្នកគ្រប់គ្រងកម្រិតកំពូលទៅបុគ្គលិក ពីបុគ្គលិកទៅថ្នាក់អ្នកគ្រប់គ្រងកម្រិតកំពូល ឬអនុវត្តផែនការដើម្បីជួយអ្នកគ្រប់គ្រងកម្រិតកំពូលក្នុងការដោះស្រាយបញ្ហា ហើយសម្រេចបាននូវគោលដៅក្រុមហ៊ុន។

. អ្នកគ្រប់គ្រងជួរទីមួយ (Frist Line Manager)៖ ជាអ្នកគ្រប់គ្រងដែលមានសិទ្ធិ គ្រប់គ្រង​ណែនាំ អនុម័តការងារ ជាមួយបុគ្គលិកទៅលើគម្រោងការងារណាមួយដែលក្រុមហ៊ុនដាក់ឱ្យ និងមានកាលកំណត់ធ្វើ។ ចំពោះតំណែងការងាររបស់ពួកគាត់អាចជា Supervisor ដែលមានតួនាទីត្រួតពិនិត្យលើផលិតភាពការងាររបស់បុគ្គលិក ការធ្វើទំនាក់ទំនង ពិគ្រោះយោបល់ ការប​ង្វឹក ផ្តល់ជាគន្លឹះជាដើម។

. អ្នកដឹកនាំក្រុម (Team Leader)៖ អ្នកដឹកនាំក្រុមគឺជាអ្នកគ្រប់គ្រងដែលមានតួនាទីនិងភារៈកិច្ចលើការងារជាក់លាក់ ។ តួនាទីរបស់ពួកគេគឺដឹកនាំនិងមើលការខុសត្រូវទាំងអស់ អនុវត្តការងារផ្ទាល់លើ កិច្ចការរបស់ពួកគេនិងជំរុញឱ្យបុគ្គលិក ទទួលខុសត្រូវចំពោះការសម្រេចបាននូវគោលដៅរបស់ក្រុមហ៊ុន តាមកាលកំណត់ ព្រមទាំងចូលរួមធ្វើសកម្មភាពរបស់គម្រោងការងារផងដែរ។

ជាការពិតណាស់អាសជីវកម្មស្តង់ដារភាគច្រើន មានប្រភេទអ្នកគ្រប់គ្រងផ្សេងៗគ្នា ដែលប្រភេទនីមួយៗបំពេញគោលបំណងផ្សេងគ្នា ដើម្បីគោលដៅតែ១។ ដូច្នេះសម្រាប់អ្នកដែលមានគោលដៅចង់ក្លាយអ្នកគ្រប់គ្រងនាពេលអនាគត ការស្វែងយល់អំពីផ្នែកនិងតួនាទីរបស់អ្នកគ្រប់គ្រងគឺជារឿងសំខាន់ ដើម្បីជួយឱ្យអ្នកកំណត់ថាតំណែងណាមួយដែលសាកសមនឹងអ្នក​ ហើយមេរៀនភាពជាអ្នកដឹកនាំអ្វីខ្លះដែលអ្នកគួរសិក្សាជាអាទិភាព៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia