ចូលរៀនខែក្រោយហើយ! វិទ្យាស្ថានធំ១ ប្រកាសរៀនឥតគិតថ្លៃលើជំនាញទាំង៤ នេះរៀនចប់អាចចេញធ្វើការបាន
ធី ស្រីល័ក្ខAPRIL 27 20233.6 K views

ឱកាសល្អបានមកដល់ទៀតហើយ សម្រាប់អ្នកដែលចង់សិក្សាជំនាញ បច្ចេកទេស និងជំនាញធ្វើនំ ហើយកំពុងខ្វះថវិកាដើម្បីរៀន ពេលនេះមានវិទ្យាស្ថានធំមួយនៅខេត្តកណ្តាល បានបើកវគ្គបង្រៀនដោយឥតគិតថ្លៃ រៀនចប់ចេញធ្វើការក៏បាន ចង់ចេញរកស៊ីខ្លួនឯងក៏បាន។

ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងពីការជ្រើសរើសសិក្ខាកាមទាំង២ភេទ ចំនួន២១០នាក់សិក្សារដោយឥតគិតថ្លៃនៅជំនាញទាំង៤ នេះ

១. ការតម្លើងតបណ្តាញអគ្គិសនីក្នុងអគារ ចំនួន ៦០នាក់

២. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន ៦០នាក់

៣. ការថែទាំ និងជួសជុលរថយន្ត ចំនួន ៤៥នាក់

៤. ការផលិតនំ ចំនួន ៤៥នាក់

សូមបញ្ជាក់ថា សម្រាប់ជំនាញទាំង៤ ខាងលើនេះ គឺសិក្សារយៈពេល ៤ខែ ដែលរៀនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១៣:៣០ ដល់ម៉ោង១៧:៣០ នាទី ចំពោះកាលទទួលពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ កាលបរិច្ឆេទចូលរៀនគឺនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អាស័យដ្ឋានគឺស្ថិតនៅផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ០៩៩ ៧៧៧ ៣៧៧/០៩៨ ៤៤៤​ ៤៩៥/០៩២ ៧៣៥ ២៦៣/០៩៦ ៥០៨ ៤៦៩៨/០១៦ ៤៧៥ ៥៤៤៕

14

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia