ក្រោយ Microsoft កាត់បុគ្គលិកជាង១ម៉ឺននាក់ អតីតមេ HR ថា បុគ្គលិក៣ប្រភេទនេះ ងាយត្រូវគេបញ្ឈប់បំផុត
SOKLY SOJANUARY 20 20231.5 K views

ថ្មីៗនេះក្រុមហ៊ុន Microsoft បានប្រកាសពីគម្រោងកាត់បុគ្គលិកចំនួន ១ម៉ឺននាក់ ដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាការពារក្រុមហ៊ុនពីវិបត្តិអតិផរណា ព្រមទាំងការធ្លាក់ចុះនៃចំណូល និងតម្រូវការទីផ្សារធ្លាក់ចុះ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yahoo អតីតប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Microsoft លោក Cris Williams និយាយអំពីបុគ្គលិក ៣ប្រភេទ ដែលងាយនឹងត្រូវបាត់បង់ការងារខ្លាំងជាងគេបំផុត។ បុគ្គលិកទាំង៣ប្រភេទនោះរួមមាន៖

ទី១. អ្នករៀបចំ Event ឬបុគ្គលិកស៊ីភាគរយ

លោក Williams លើកឡើងថា អ្នករៀបចំកម្មវិធី ឬ Agency Event គឺជាប្រភេទដែលគេត្រូវដកចេញមុនគេ ពេលដែលក្រុមហ៊ុនធ្លាក់ចូលក្នុងស្ថានភាពតានតឹងខ្លាំង ដោយសារតែផ្នែកនេះមិនមែនជាតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនឡើយ ផ្ទុយទៅវិញវាជាផ្នែកដែលត្រូវចំណាយច្រើន។

ទី២. បុគ្គលិក​​ឯករាជ្យ

ជាប្រភេទបុគ្គលិកដែលធ្វើការដោយខ្លួនឯង មិនត្រូវការការបង្គាប់បញ្ជាពីអ្នកណាម្នាក់ គ្រាន់តែដាក់ការងារមកហើយចាំយកតែលទ្ធផលពីពួកគេទៅ។ បើតាមលោក​ William និយាយគឺ បុគ្គលិកប្រភេទនេះ ក៏ងាយនឹងត្រូវគេកាត់ចេញដែរ ដោយសារតែ ពួកគេជាប្រភេទមនុស្សដែលមានគំនិតអភិវឌ្ឍន៍ថ្មីៗ និងល្អសម្រាប់ការងារបង្កើតថ្មី ដូចជាពង្រីកទីតាំងជាដើម។ ប៉ុន្តែក្នុងស្ថានភាពពិបាក គ្មានក្រុមហ៊ុនណាចង់ពង្រីកទីតាំងទេ ហេតុនេះផ្នែករបស់ពួកគេគួរតែកាត់បន្ថយសិន។

ទី៣. បុគ្គលិកកិច្ចសន្យា

ជាប្រភេទបុគ្គលិកបណ្ដោះអាសន្ន្ ដែលក្រុមហ៊ុនជួលពួកគេមកបំពេញការងារ ពេលចាំបាច់ណាមួយ។ ដោយសារតែបុគ្គលិកនេះ មិនមែនជាបុគ្គលិកស្នូលរបស់ក្រុមហ៊ុនទើបពួកគេងាយនឹងត្រូវគេដកចេញ។

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia