ខ្លាចច្រើន សុញច្រើន? អ្នកជំនាញ ប្រាប់ឲ្យប្រើស្នៀតសំងាត់៣នេះ ឈប់ចាញ់ច្រាបគេទៀត
Kan DaraAPRIL 24 20242.3 K views

នៅពេលសម្រេចចិត្តធ្វើអ្វីមួយ តើអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចដែរឬទេ? ការភ័យខ្លាចជារនាំងបាំងមួយយ៉ាងធំដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចទៅដល់ ឬសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ខាងក្រោមនេះ គឺជាស្នៀតសំងាត់ធំៗទាំង៣ ដែលអ្នកជំនាញប្រាប់ឲ្យធ្វើភ្លាម ដើម្បីសម្លាប់ភាពភ័យខ្លាច៖

១/. សាកល្បងសម្រេចចិត្ត២ជ្រុង

ធ្វើការសម្រេចចិត្តតាមរយៈ Decision-Making Quadrant អ្នកត្រូវចោទសួរ និងឆ្លើយសំណួរ ធំៗ២មកកាន់ខ្លួនឯង ទី១ តើនឹងមានអ្វីកើតឡើងប្រសិនបើ X កើតឡើង? តើនឹងមានអ្វីកើតឡើងប្រសិនបើ X មិនកើតឡើង? ការធ្វើដូចនេះ នឹងជួយឲ្យអ្នកមានភាពក្លាហានក្នុងការសម្រេចចិត្ត មិនសុញ មិនខ្លាចច្រើនទៀត ព្រោះអ្នកបានមើលឃើញពីលទ្ធផលដែលនឹងហុចឲ្យនាពេលខាងមុខ។ នេះបើយោងតាម អ្នកស្រី Michelle Dumas ស្ថាបនិក Distinctive Career Services, LLC។

/. ឈប់ ហើយដកដង្ហើមឲ្យវែង

កុំស្លន់ស្លោ ស្ងប់ចិត្តបន្តិច ហើយចាប់ផ្តើមប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ និងស្វែងរកព័ត៌មានពីអ្នកដែលមានចំណេះដឹង។ ពេលដែលអ្នកមានព័ត៌មានក្នុងដៃ និងពុំមានចិត្តច្របូកច្របល់ វាជាកម្លាំងចលករបំបាត់ភាពភ័យខ្លាច ហើយអាចជំរុញខួរក្បាលឲ្យធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃបំផុត។ នេះបើយោងតាមលោកស្រី Rebecca Bosl អ្នកជំនាញ និងគ្រូបណ្តុះបណ្តាលផ្នែកអាជីព។

/. ធ្វើអ្វីមួយដែលអ្នកភ័យខ្លាចជារៀងរាល់ថ្ងៃ

ការរស់នៅក្នុងតំបន់សុវត្តិភាព គឺមិនមែនជាវិធីដ៏ល្អបំផុតនៅក្នុងការរស់នៅនោះទេ។ នៅពេលអ្នកមិនហ៊ានធ្វើអ្វីដែលខ្លួនភ័យខ្លាច អ្នកនឹងបង្កើននូវភាពភ័យខ្លាចដែលមានតាំងពីក្មេងនោះឲ្យវាកាន់តែធំទៅៗ ហើយវានឹងអាចគ្រប់គ្រងនៅក្នុងជីវិតរបស់អ្នកបាន។

ដូច្នេះត្រូវជ្រើសរើសធ្វើវាជាប្រចាំនូវអ្វីដែលអ្នកភ័យខ្លាច ហើយធ្វើវារហូតឲ្យក្លាយទៅជាតំបន់សុវត្តិភាពថ្មីរបស់អ្នក។​ នៅពេលអ្នកចាប់ផ្តើមបង្កើតទម្លាប់ធ្វើអ្វីដែលអ្នកភ័យខ្លាចជារៀងរាល់ថ្ងៃ ភាពក្លាហានរបស់អ្នកនឹងកើនឡើងជាបន្តបន្ទាប់ បន្តិចម្តងៗ។ ក្នុងរយៈពេលណាមួយរបស់បាំងនៃភាពភ័យខ្លាចដែលរារាំងអ្នកឲ្យដើរត្រឡប់ថយក្រោយនឹងបាត់ទាំងស្រុង ហើយសក្តានុពលក្នុងខ្លួនរបស់អ្នកនឹងផុលឡើងយ៉ាងអស្ចារ្យ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia